ការ​ចុះ​សិក្សា និង​ប្រមូល​ព័ត៌មាន​នៅ​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ​ក្នុង​ស្រុក​មោង​ឫស្សី ស្រុក​បវេល និង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង

បាត់បាត់ដំបង ១៥ សីហា ២០១៧៖ កាលពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ដោយមានកិច្ចសហការជាមួយកម្មវិធីសហភាពអឺរ៉ុបដើម្បីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU DAR) បានចុះធ្វើការសិក្សា និងប្រមូលព័ត៌មាននៅរដ្ឋបាលថ្នាក់ក្រោមជាតិចំនួនបីក្នុងខេត្តបាត់ដំបងរួមមាន ក្រុងបាត់ដំបង ស្រុកមោងឫស្សី និងស្រុកបវេល

វេទិកា​​ចែក​រំលែក​មេរៀន​បទ​ពិសោធន៍​លើក​ទី២ស្តីអំពី «​ការ​អនុវត្ត​ផែនការ​គណនេយ្យ​ភាព​សង្គម»

ភ្នំពេញ ១១ សីហា ២០១៧៖ វេទិកាចែករំលែកមេរៀនបទពិសោធន៍លើកទី២ស្តីអំពី «ការអនុវត្តផែនការគណនេយ្យភាពសង្គម» ត្រូវបានរៀបចំឡើងដោយ អង្គការមូលនិធិអាស៊ី សហការជាមួយ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមការគាំទ្រដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី ១១ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី …

រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវ​បង្កើន​ការ​គ្រប់គ្រង​សំរាម សំណល់រឹង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព

ភ្នំពេញ ១០ សីហា ២០១៧៖ ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកសេដ្ឋកិច្ច នគរូបនិយកម្ម និងកំណើនប្រជាពលរដ្ឋនៅតាមទីប្រជុំជន ដោយបានបង្កលក្ខណៈកាន់តែប្រសើរឡើងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ទន្ទឹមនឹងការរីកចម្រើនទាំងអស់នេះ បញ្ហាសំរាម សំណល់រឹងគ្រប់ប្រភេទក៏មានការកើនឡើងផងដែរដែលអាចប៉ះពាល់ដោយផ្ទាល់លើបរិស្ថាន និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។

រដ្ឋបាល​មូលដ្ឋាន និង​​ការប្រែប្រួល​អាកាស​ធាតុ

ភាពរាំងស្ងួតអូសបន្លាយ បានធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់ លោកស្រី ឆោម ចន្ធូ ជួបនូវការលំបាកយ៉ាងខ្លាំង។ លោកស្រីនិងអ្នកភូមិផ្សេងទៀតដែលរស់នៅក្នុងឃុំលំពង់ ស្រុកបាទី បានចំណាយពេលជាមធ្យមចំនួន៩ម៉ោងក្នុងមួយថ្ងៃដើម្បីដើរទៅដងទឹក ប៉ុន្តែបើប្រៀបធៀបការធ្វើដំណើរមករាជធានីភ្នំពេញត្រឹមតែ៩០នាទីប៉ុណ្ណោះតាមរថយន្ត។ 

គ្រឿងស្រវឹងនៅក្នុងសហគមន៍

នៅខែមិថុនានេះ មន្ត្រីរាជរដ្ឋាភិបាលនៅមូលដ្ឋាននឹងរៀបចំផែនការដើម្បីគ្រប់គ្រងបញ្ហាគ្រឿងស្រវឹងនៅកម្ពុជា។ ដៃគូផ្សេងៗមានក្តីសង្ឃឹមយ៉ាងខ្ពស់ថាវានឹងផ្តល់អំណាចដល់សហគមន៍ដើម្បីចាត់វិធានការដើម្បីឆ្លើយតបទៅនឹងបញ្ហាសង្គមផ្សេងៗរបស់កម្ពុជា។ 

សិក្ខាសាលា​ឆ្លុះ​បញ្ចាំង​ស្ដីពី​បទ​ពិសោធន៍​ក្នុង​ការ​បញ្ជ្រាប​ភាព​ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ប្រកប​ដោយ​បរិយាប័ន្ន​សង្គម​ក្នុង​កិច្ច​ដំណើរការ​កសាង​ផែនការ និង​ការ​អនុវត្ត​គម្រោង​មូល​និធិឃុំ សង្កាត់ ដល់​ខេត្ត ស្រុក និង​ឃុំ​

ភ្នំពេញ ៧ សីហា ២០១៧៖ ដោយទទួលបានការគាំទ្រពីមូលនិធិ Mekong ARCC តាមរយៈអង្គការ WFP លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីបទពិសោធន៍ក្នុងការបញ្ជ្រាបភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយបរិយាប័ន្នសង្គមក្នុងកិច្ចដំណើរការកសាងផែនការ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដល់ខេត្ត ស្រុក និងឃុំគោលដៅខេត្តពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅខេត្តកំពត។ 

ការ​ផ្ទេរ​មុខងារ​នឹង​ត្រូវ​ផ្ទេរ​ទាំង​ធនធាន​មនុស្ស​ និង​ហិរញ្ញវត្ថុ​ទៅ​រដ្ឋ​បាល​ក្រុង​ ស្រុក​ ខណ្ឌ

ភ្នំពេញ ០៣ សីហា ២០១៧៖ ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរមុខងារ និងតួនាទីជាបន្តបន្ទាប់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលក្រុងស្រុកខណ្ឌ ដើម្បីជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែកៀកទៅប្រជាពលរដ្ឋ។ ក្នុងនោះការផ្ទេរមុខងារជាចម្បងផ្តោតលើវិស័យអប់រំនិងវិស័យសុខាភិបាលដែលត្រូវដាក់ឱ្យអនុវត្តមុនគេរីឯវិស័យផ្សេងៗនឹងត្រូវធ្វើតាមក្រោយជាបន្តបន្ទាប់។ 

ពិធី​ប្រគល់​គ្រឿង​ឥស្សរិយ​យស​សហ​មេត្រី ថ្នាក់​ធិប​ឌិន្ទ ជូន​លោក​ស្រី Fiona Ramsey ដែលជាលេខាទី១ និង​ជា​ប្រធាន​ផ្នែក​សហ​ប្រតិបត្តិ​ការណ៍​របស់​សហភាព​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជា

ភ្នំពេញ ២៨ កក្កដា ២០១៧៖ ពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកស្រី Fiona Ramseyនៅ រសៀល ថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៧ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកស្រី Fiona Ramsey ដែលជាលេខាទី១ និងជាប្រធានផ្នែកសហប្រតិបត្តិការណ៍របស់សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។ 

អនុក្រឹត្យ​លេខ​៣៤ ផ្ដល់​មុខងារ និង​ធនធាន​ឱ្យ​រដ្ឋបាល​ថ្នាក់​គ្រប់គ្រង និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​សុខុមាលភាព​ដល់​កុមារ

ភ្នំពេញ ២៨ កក្កដា ២០១៧៖ អនុក្រឹត្យស្ដីពី ការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ការប្រគល់ មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាលទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ទៅឱ្យរដ្ឋបាល រាជធានី រដ្ឋបាលក្រុង និងឃុំ ត្រូវបានប្រកាសផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០១៧ នាទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ 

យុទ្ធសាស្ត្រ​​ចម្បង​ៗ​ចំនួន​ ៤ បាន​កំណត់​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ស្ដី​ពី​ការ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​មុខ​តំណែង​គ្រប់​គ្រង​នៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៧​ត​ទៅ​​

ភ្នំពេញ ២០ កក្កដា ២០១៧៖  លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សហការជាមួយក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពី “ការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧

ការ​បង្ការ​ និង​ទប់​ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ហួស​កម្រិត​ នឹង​រក្សា​បាន​នូវ​សន្តិសុខ សណ្ដាប់​ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​លើក​កម្ពស់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន

០៥ កក្កដា ២០១៧៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយអង្គការមូលនិធិអាស៊ី (TAF) បានរៀបចំវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយឯកសារបច្ចេកទេសស្ដីពី «ការបង្ការ និងការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងសម្រាប់រដ្ឋបាលឃុំ សង្កាត់» ទៅដល់មន្ត្រីមជ្ឈមណ្ឌលធនធានមនុស្ស មន្ត្រីទីចាត់ការផែនការ និងវិនិយោគ និងទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពខេត្ត រាជធានី នាថ្ងៃទី ០៥-០៦ ខែកក្កដា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។