ផ្លូវយុទ្ធសាស្ត្រជាយក្រុងមួយខ្សែទៀត ត្រូវបានសាលារាជធានី ស្ថាបនាជាផ្លូវបេតុងឆ្អឹងដែក
ភ្នំពេញ ២៨ កក្កដា ២០១៤៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៤ នេះ សាលា រាជធានីភ្នំពេញ បានរៀបចំពិធីបើកការដ្ឋានជួសជុលកែលំអ ពង្រីកផ្លូវយុទ្ធសាស្ត្រនៅជាយក្រុង មួយខ្សែទៀត ទៅតាមគោលការណ៍ពង្រីកហេដ្ឋារចនាសម្ពន្ធខ្សែក្រវាត់ក្រុង ដើម្បីបញ្ចៀស ចរាចរនៅកណ្ដាលក្រុង។