បញ្ជីរាយនាមក្រុមអ្នកនាំពាក្យផ្លូវការ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង និង ស្ថាប័នមួយចំនួន
ទាញយកបញ្ជីឈ្មោះ
ទាញយកបញ្ជីឈ្មោះ
ទាញយកសេចក្តីជូនដំណឹង
ភ្នំពេញ ២៧ កុម្ភៈ ២០១៥៖ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា «ការផ្ទេរមុខងារទទួលបានជោគជ័យ លុះត្រាមានការជួយជ្រោមជ្រែងពីរដ្ឋបាលថ្នាក់ក្រោមជាតិខ្លួនឯង។ ការផ្ទេរមុខងារមិនអាចទទួលជោគជ័យត្រឹមតែមានការផ្ទេរមុខងារពីថ្នាក់ជាតិទេ»។…
កំពង់ចាម ២៧ កុម្ភៈ ២០១៥៖ ផែនការអនុវត្តបីឆ្នាំដំណាក់កាលទីពីរ ២០១៥-២០១៧ នៃកម្មវិធីជាតិ ផ្ដោតសំខាន់លើការពង្រឹងស្ថាប័ននិងផ្ទេរមុខងារជាក់លាក់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងរយៈពេលបីឆ្នាំនេះមានក្រសួងអាទិភាពចំនួន១៤នឹងធ្វើការសាកល្បងផ្ទេរមុខងារ។…
ភ្នំពេញ ២៦ កុម្ភៈ ២០១៥៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍គោលការណ៍ប្រឡងប្រណាំងទីក្រុងស្អាត ឲ្យមានប្រសិទ្ធិខ្ពស់នោះ មន្ត្រីរដ្ឋបាលទីប្រជុំជនថ្នាក់ក្រោមជាតិត្រូវខិតខំស្វែងរក វិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីគ្រប់គ្រងសំណល់រឹង រាវ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត និងមានសោភ័ណភាពស្រស់បំព្រង។
ភ្នំពេញ ២៥ កុម្ភៈ ២០១៥៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់យក ឆ្នាំ២០១៥ ជាឆ្នាំចាប់ផ្តើម ផ្ទេរមុខងារ និងធនធាន ជាក់លាក់ ឲ្យទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមពីក្រសួង ស្ថាប័ន ដែលជាសមាជិក គ.ជ.អ.ប ដោយរៀបចំផ្ទេរមុខងារ ជាអាណត្តិ របស់ខ្លួន ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យបានយ៉ាងហោចណាស់ ចំនួន១ នៅក្នុងឆ្នាំ២០១៥នេះ។
ភ្នំពេញ ២៥ កុម្ភៈ ២០១៥៖ គណនេយ្យភាពសង្គមគឺជា ផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាគឺជា ឧបករណ៍ដ៏មានសារសំខាន់ ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ …
ភ្នំពេញ ២៤ កុម្ភៈ ២០១៥៖ ការលក់ និងទទូលសំណើដេញថ្លៃឡើងវិញ ចាប់ផ្តើមពីថ្ងៃប្រកាសអញ្ជើញនេះតទៅ រហូតដល់កាលបរិច្ឆេតផុតកំណត់សម្រាប់ដាក់សំណើដេញថ្លៃ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង១០ៈ៣០ ព្រឹក។…
ភ្នំពេញ ២៤ កុម្ភៈ ២០១៥៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំឱ្យ ប្រទេសប៊ុលហ្ការី គាំទ្រវិស័យកសិកម្ម របស់ប្រទេសកម្ពុជា ដែលជាវិស័យអាទិភាព ព្រោះថាប៊ុលហ្ការី ជាប្រទេសមួយ ដែលនាំមុខក្នុងវិស័យកសិកម្មនោះ។
២៤ កុម្ភៈ ២០១៥៖ មនុស្សគ្រប់រូប សុទ្ធតែដឹងថា ក្នុងផ្លែឈើ គឺមានជាតិស្ករ ខ្ពស់ណាស់។ ដូចនេះ អ្នកដែលមានទឹកនោមផ្អែម គេមិនហ៊ានពិសារផ្លែឈើឡើយ។ តាមពិតទៅ បើអ្នកបរិភោគត្រូវក្បួនខ្នាត អ្នកអាចពិសារបាន ដោយមិនបាច់តមទេ។ តើមានវិធីអ្វី ដែលអាចចាត់ទុកថា ជាវិធីត្រូវនោះ?
បន្ទាយមានជ័យ ២៤ កុម្ភៈ ២០១៥៖ ផ្លូវទៅកាន់ រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបន្ទាយទ័ព ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រវែង ជាង៤គីឡូម៉ែត្រ បានបើកការដ្ឋានជួសជុល កាលពី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្ត្រី សេរី កុ សល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ។
មណ្ឌលគិរី ២៤ កុម្ភៈ ២០១៥៖ លោក ត្រេក សុផុន បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំ ក្រង់តេះ ស្រុកពេជ្រាដា ក្នុងឆ្នាំ២០០៩។ កន្លងមក លោក ត្រេក សុផុន មិនបានយល់ដឹងពីដំណើរការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម ជាពិសេសដំណើរការភា្ជប់ទំនាក់ទំនងរវាងក្រុមប្រឹក្សាឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព…