សម្តេចក្រឡាហោម ស ខេង ព្រមានចាត់វិធានការចំពោះមន្ត្រីរបស់ខ្លួនណាមានការងារធ្វើច្រើនកន្លែងធ្វើឲ្យបាត់បង់ប្រសិទ្ធភាពការងារក្នុងម៉ោងរដ្ឋបាល
ភ្នំពេញ ២៨ កក្កដា ២០១៥៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព គណៈកម្មការរៀបចំមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីក្រសួង។