រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រជុំត្រួតពិនិត្យ លទ្ធផលការងារ លុបបំបាត់ ឱសថក្លែងក្លាយ​ និងសេវាសុខាភិបាល ខុសច្បាប់ (Fresh News)

ភ្នំពេញ ៨ កញ្ញា ២០១៥៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក ម៉ប ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ការងាររបស់គណៈកម្មការអន្តរក្រសួង និងគណៈកម្មការរាជធានី-ខេត្ត លុបបំបាត់ឱសថក្លែងក្លាយ និងសេវាខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រ នៅទីស្តីការក្រសួងសុខាភិបាល…

អនុក្រឹត្យ​លេខ​១១៤ អនក្រ.បក ចុះ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៥ ស្ដីពី​ការ​កំណត់​រចនាសម្ព័ន្ធ​គ្រប់គ្រង​ និង​មុខតំណែង​ក្នុង​រចនាសម្ព័ន្ធ​គ្របគ្រង​នៃ​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ

ទាយយកអនុក្រឹត្យ

សម្តេច​ក្រឡាហោម ស ខេង ព្រមាន​ធ្ងន់ៗ​ ចំពោះ​អាជ្ញាធរ​ ខេត្តព្រះសីហនុ ក្នុងរឿងរំលោភដី នៅបឹងព្រែកទប់ និងការនេសាទ លើលំហសមុទ្រកម្ពុជា

ព្រះសីហនុ ៧ កញ្ញា ២០១៥៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗ ចំពោះអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើន ដោយផ្តោតលើបញ្ហាសំខាន់ៗចំនួន៥ មានដូចខាងក្រោម៖

ឯកសារ​បញ្ជី​តំបន់​ងាយ​ទទួល​រង​ផល​ប៉ះពាល់បរិស្ថាន និងបញ្ជីតំបន់ជនជាតិដើមភាគតិច ឆ្នាំ២០១៣

ទាញយកបញ្ជីតំបន់ងាយទទួលរងផលប៉ះពាល់បរិស្ថាន  ទាញយកបញ្ជីតំ … អានបន្ត

សេចក្ដី​ជូនដំណឹង​លេខ ៩៧៧ សជណ/ គ.ជ.អ.ប ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៥ ​ស្ដីពី​ការ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​ទទួលការ​លទ្ធកម្ម​គម្រោង​ឃុំ សង្កាត់ ឆ្នាំ២០១៦

ទាយយកសេចក្ដីជូនដំណឹង

លិខិត​របស់​ក្រសួង​មហាផ្ទៃ​ លេខ១៦៤៥ សជណ ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥ មិន​អនុញ្ញាត​ឲ្យ​ឃុំ សង្កាត់​ប្រើប្រាស់​មូលនិធិ​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ឃុំ សង្កាត់

ទាយយកឯកសារ

ព្រឹកថ្ងៃច័ន្ទនេះ មានការផ្លាស់ប្តូរតំណែងអភិបាលខេត្តព្រះសីហនុ និងស្នងការខេត្តមណ្ឌលគិរី

ភ្នំពេញ ៧ កញ្ញា ២០១៥៖ ការផ្លាស់ប្តូរតំណែង អភិបាលខេត្តព្រះសីហនុ បានចាប់ផ្តើម ជាផ្លូវការហើយ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដោយលោក យន្ត មីន អតីតមេបញ្ជាការយោធា ខេត្តកោះកុង ត្រូវឡើងកាន់តំណែងអភិបាលខេត្ត ព្រះសីហនុជំនួស លោក ឈិត សុខុន ដែលនឹងត្រូវចូលនិវត្តន៍។

ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ ត្រូវ​បាន​ដាក់​ឲ្យ​សាកល្បង​លើក​ទី​១​ ក្នុង​ក្រុង ស្រុក ខណ្ឌ​ចំនួន​១០

កំពង់ចាម ៧ កញ្ញា ២០១៥៖ ប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាផ្នែកមួយនៃប្រព័ន្ធព័ត៌មានដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដើម្បីប្រមូលព័ត៌មាន ទិន្នន័យជាក់លាក់ស្ដីពីការផ្ទេរមុខងារ វិមជ្ឈការហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស គណនេយ្យភាព និងវិមជ្ឈការ វិសហមជ្ឈការក្នុងដែន…

លោក ថោង ខុន ជំរុញឱ្យវិស័យឯកជនពាក់ព័ន្ធ ខិតខំផ្សព្វផ្សាយ និងកែច្នៃផលិតផលទេសចរណ៍កម្ពុជា (Fresh News)

ភ្នំពេញ ៤ កញ្ញា ២០១៥៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានជំរុញឱ្យវិស័យឯកជនពាក់ព័ន្ធនានា ខិតខំផ្សព្វផ្សាយជំរុញ និងកែច្នៃផលិតផលទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ អន្តរជាតិឱ្យកាន់តែច្រើនថែមទៀត។ ការអំពាវនាវនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាស…

ប្រធានក្រុមការងារគណនេយ្យភាពខេត្តកណ្តាល ជំរុញអោយក្រុមការងារព្យាយាមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ

កណ្តាល ៤ កញ្ញា ២០១៥៖ ប្រធានក្រុមការងារគណនេយ្យភាពខេត្តកណ្តាល និងជាអភិបាលរងខេត្តកណ្តាល ឯកឧត្តម ជាវ តាយ បានជំរុញដល់មន្រ្តីក្រុមការងារឲ្យតាមដាន ត្រួតពិនិត្យ និងបើកប្រអប់សំបុត្រគណនេយ្យភាពនៅតាមបណ្តាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ទាំងចាស់ និងទាំងថ្មីដែលបានដាក់សាកល្បងចំនួន២០ ព្រមជាមួយគ្នានោះក៏បានចែកប្រអប់ សំបុតគណនេយ្យភាពថ្មីចំនួន១០៤ ដើម្បីបន្តដាក់តាមឃុំ សង្កាត់…

ឯកឧត្តម លឹម គានហោ ចុះស្តាប្រឡាយរលាំងជ្រៃខាងត្បូង

កំពង់ស្ពឺ ៤ កញ្ញា ២០១៥៖ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមបានចុះត្រួតពិនិត្យប្រឡាយ ដើម្បីដោះស្រាយទឹក សម្រាប់ការងារបង្កបង្កើនផល របស់បងប្អូនប្រជាកសិករ ដែលមានដីស្រែ នៅតាមប្រឡាយរលាំងជ្រៃ ខាងត្បូង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកិច្ចដំណើរការគាំទ្រមណ្ឌលអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ព្រះវិហារ ០៣ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចដំណើរការគាំទ្រ អភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីអោយអ្នកពាក់ព័ន្ធក្នុងខេត្តជួយគំាំទ្រលើការអភិវឌ្ឍ ធនធានមនុស្សសម្រាប់ខេត្តកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥…