បើក​ការដ្ឋាន​ជួសជុល ផ្លូវ លូ ប្រឡាយ​លើ​គម្រោង​អភិវឌ្ឍន៍​ខណ្ឌ​ទួលគោក​ឆ្នាំ​២០១៥

ភ្នំពេញ ១ តុលា ២០១៥៖ ការជួសជុលផ្លូវ លូ ប្រឡាយលើគម្រោងអភិវឌ្ឍន៍ខណ្ឌទួលគោកឆ្នាំ២០១៥ បានបើកការដ្ឋានស្ថាបនាជាផ្លូវការ កាលពីព្រឹកថ្ងៃទី០១ តុលាឆ្នាំ២០១៥នេះ នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលពិធីនេះធ្វើឡើងក្រោយអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរូបទៀត។

ការពង្រឹងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ ៣០ កញ្ញា ២០១៥៖ សមិទ្ធផលសំខាន់ៗពាក់ព័ន្ធនឹងការផ្ទេរមុខងារ និងធនធានក្នុងការផ្តល់សេវា និងអភិវឌ្ឍឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលត្រូវសម្រេចឲ្យបានក្នុងផែនការអនុវត្តរយៈពេល៣ឆ្នំាដំណាក់កាលទី២ (ផអ៣ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១ឆ្នាំ គឺរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការទទូលបាននូវសេវា និងការអភិវឌ្ឍមូលដ្ឋានហើយការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានសំខាន់ៗនានានឹងត្រូវបានអនុវត្តដោយរដ្ឋបាលដែលមានលក្ខណៈសមស្រប និងកៀកប្រជាពលរដ្ឋ…

ពង្រឹង​សមត្ថភាព​មន្ត្រី​ទទួល​បន្ទុក​ប្រព័ន្ធ​តាមដាន​និង​វាយតម្លៃ​ផ្ទៃ​ក្នុង​របស់​ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ៣០ កញ្ញា ២០១៥៖  លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងអនុវត្តបញ្ចូលទិន្នន័យជាក់ស្ដែងដល់មន្ត្រីទទួលបន្ទុកប្រព័ន្ធតាមដាននិងវាយតម្លៃផ្ទៃក្នុងរបស់ក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាពបញ្ចូលទិន្នន័យ គ្រប់គ្រង និងផលិតរបាយការណ៍ដែលមានគុណភាពខ្ពស់ជូនថ្នាក់ដឹកនាំធ្វើសេចក្ដីសម្រេចនានា។

សាលា​ខណ្ឌ​ទួលគោក​មាន​គម្រោង​ថវិកា​ចំណាយ​ជាង​៥០០០​លាន​រៀល​សម្រាប់​ឆ្នាំ​២០១៦

ភ្នំពេញ ២៩ កញ្ញា ២០១៥៖ ក្នុងឆ្នាំ២០១៦ ខាងមុខសាលាខណ្ឌទួលគោកគ្រោងនឹងចំណាយថវិកាចំនួន៥៥០៨លានរៀល លើការអភិវឌ្ឍខណ្ឌ និងការចំណាយផ្សេងៗទៀតរបស់រដ្ឋបាលខណ្ឌទាំងមូល…

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានសម្រេចនូវគោលដៅអភិវឌ្ឍន៍ លើការកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ ២៩ កញ្ញា ២០១៥៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងយូវញ៉ក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស នៅឯកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ថា កម្ពុជាបានសម្រេចនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ លើការកាត់បន្ថយភាពក្រីក្រ។

ប្រកាស​តែងតាំង​ស្ត្រី ជា​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ (CEN)

ភ្នំពេញ ២៩ កញ្ញា ២០១៥៖ លោកស្រី ហួត យ៉ារី ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ជំនួសលោក ជា ជាតិ ដែលត្រូវបានចូលនិវត្តន៍។ ប៉ុន្តែលោក ជា ជាតិ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។

រាជរដ្ឋាភិបាល​រៀបចំ​ផែនការ​សាងសង់​លំនៅឋាន​សម្រាប់​កំណើន​ពលរដ្ឋ (CEN)

ភ្នំពេញ ២៨ កញ្ញា ២០១៥៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ បានជួបប្រជុំជាមួយក្រុមអ្នកជំនាញ តំណាងស្ថាប័នផ្ដល់ជំនួយ អង្គការជាតិ អន្តរជាតិ និងក្រុមហ៊ុនអចលនទ្រព្យជាដើម។ កិច្ចប្រជុំនោះ ដើម្បីរកយុទ្ធសាស្ត្រ និងជម្រើសផ្នែកហិរញ្ញវត្ថុក្នុងការសាងសង់លំនៅឋានសមរម្យសម្រាប់ប្រជាពលរដ្ឋ មានប្រាក់ចំណូលទាប និងមធ្យម ព្រមទាំងក្រុមជនងាយរងគ្រោះ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជំរុញ​ឲ្យ​លើកកម្ពស់​កម្រិត​ជីវភាព និង​តួនាទី​សហគមន៍​ក្នុង​ការ​ការពារ​ តំបន់​ធម្មជាតិ

ភ្នំពេញ ២៨ កញ្ញា ២០១៥៖ ឯកឧត្ដមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ បានជំរុញការលើកកម្ពស់កម្រិតជីវភាពសហគមន៍ និងតួនាទីរបស់សហគមន៍ ក្នុងការចូលរួមការពារតំបន់ស្នូលនិងតំបន់អភិរក្សនៃតំបន់ការពារធម្មជាតិ។

កម្មវិធីបុណ្យខួបគំរប់៧ថ្ងៃឧទ្ទិសកុសលជូនវិញ្ញាណក្ខ័ន្ធសពលោកជំទាវ សាំង សំអ៊ន់ ត្រូវជាភរិយារបស់ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប

កម្មវិធីបុណ្យខួបគំរប់៧ថ្ងៃឧទ្ទិសកុសលជូនវិញ្ញាណក្ខ័ន្ធសពលោកជំទាវ សាំង សំអ៊ន់ ត្រូវជាភរិយារបស់ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ….

បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ថ្នាក់​​ខេត្ត​ស្ដីពី​វិធាន​គ្រប់គ្រង​ផ្ទៃក្នុង​របស់​រដ្ឋបាល​ក្រុង ស្រុក

កំពត ២៥ កញ្ញា ២០១៥៖ ក្រសួងមហាផ្ទៃបានបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលថ្នាក់ខេត្ត ស្ដីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ដើម្បីឲ្យសិក្ខាកាមថ្នាក់ខេត្តមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតម្រង់ទិស និងគាំទ្រក្រុមប្រឹក្សាក្រុង ស្រុក ក្នុងការដាក់ចេញនូវដីកាស្ដីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ប្រកបដោយប្រសិទ្ធភាព។

បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​សាលា​ខណ្ឌ​ជ្រោយ​ចង្វារ (AKP)

ភ្នំពេញ ២៥ កញ្ញា ២០១៥៖ អាជ្ញាធររាជធានីភ្នំពេញបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខណ្ឌជ្រោយចង្វារថ្មី ស្ថិតនៅលើផ្ទៃដី៣០០០ម៉ែត្រការ៉េ ដែលមានទំហំ២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ កម្ពស់៣ជាន់ ជាដីសម្បទានរបស់ក្រុមហ៊ុនOCIC ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

លិខិត​លេខ​៧៦១៧សហវ-អហក របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ ណែនាំ​បន្ថែម​ស្ដីពី​ការ​រៀបចំ​គម្រោង​ថវិកា​ចំណាយ​បន្ទុក​បុគ្គលិក​ជំពូក ​៦៤ ឆ្នាំ​២០១៦​ (ដំឡើង​បៀវត្ស និង​ចំណាយ​បន្ទុក​បុគ្គលិក​សម្រាប់​ឆ្នាំ​២០១៦​)

ទាញយកលិខិត