សេចក្ដី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦ កើន​ឡើង​១៦,១% ធៀប​ឆ្នាំ​២០១៥​ ​ស្រប​ពេល​​បៀវត្ស​សម្រាប់​មន្ត្រី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ក៏កើន​ឡើង​២៣,៤% (CEN)​

ភ្នំពេញ ២១ តុលា ២០១៥៖ សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ឬច្បាប់ថវិកាជាតិ ឆ្នាំ២០១៦ បានកំណត់ពីចំណាយសរុបថវិកាថ្នាក់ជាតិ ត្រូវបានគ្រោងក្នុងទឹកប្រាក់ ១៧.៤៦២.៤៧៧ លានរៀល ស្មើប្រមាណជាង ៤.២៧៣ លានដុល្លារអាមេរិក ដែលមានកំណើន ១៦,១% ធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០១៥ ស្មើនឹង ២១,៣១% នៃផ.ស.ស ( ផលិតផលក្នុងស្រុកសរុប )…

សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦ តម្លើង​ប្រាក់​បៀវត្ស​សម្រាប់​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​ (CEN)

ភ្នំពេញ ២១ តុលា ២០១៥៖ សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៦ ដែលគណៈរដ្ឋមន្ត្រី បានប្រជុំ និងអនុម័ត នាព្រឹកថ្ងៃទី២១តុលានេះ បានកំណត់ពីការចំណាយថវិការាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ត្រូវបានគ្រោងចំនួន ១.៣៣៤.៥២៥ លានរៀល ស្មើប្រមាណ ៣២៦ លានដុល្លារ កើន ២០,៥%…

វេទិកា​ពិគ្រោះ​យោបល់​សាធារណៈ​ស្ដីពី​ផល់​ប៉ះពាល់​នៃ​ការ​ជីក​ដី​ ដឹក​ដី ដឹក​ខ្សាច់​និង​ដឹក​ជញ្ជូន​ផ្សេងៗ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល

កណ្ដាល ២១ តុលា ២០១៥៖ ប្រជាពលរដ្ឋបានលើកឡើងកង្វល់ និង សំណូមពរជាច្រើនពីបញ្ហាធ្វើឱ្យប៉ះពាល់ដល់សុខភាព ការខូចខាតផ្លូវ ការមិនគោរពច្បាប់ចរាចរណ៍របស់រថយន្តក្រុមហ៊ុនដឹកដី ដែលតែងតែដឹកដី ជីកដី ដឹកខ្សាច់ និងដឹកទំនិញនៅលើដងផ្លូវជាតិនិងផ្លូវលំ។

ការ​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ជា​ឧបករណ៍​មាន​សារៈសំខាន់​ (AKP)

បន្ទាយមានជ័យ ២០ តុលា ២០១៥៖ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាពនិងការចូលរួម របស់ប្រជាពលរដ្ឋទាំងប្រុសទាំងស្រីក្នុងកិច្ចដំណើរការរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្រសួង​ដែនដី នឹង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​បាន​៥៧%-៦៥% ក្នុង​ឆ្នាំ​២០១៥ (DAP)

ភ្នំពេញ ១៩ តុលា ២០១៥៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ឯកឧត្ដម អឹុម ឈុនលឹម បានអះអាងថា នៅក្នុងឆ្នាំ២០១៥នេះ ក្រសួងនឹងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនទាំងរដ្ឋ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យបានពី៥៧%ទៅ៦៥%។

សេចក្ដី​ជូនដំណឹង​ស្ដីពី​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្គោល​រាជធានី​ ខេត្ត​នៅ​ថ្នាក់​​ជាតិ ស្ដីពី​ការ​អនុវត្ត​គណនេយ្យ​ភាព​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

លេខាធិការដ្ឋាន គ.ជ.អ.ប នឹងធ្វើការរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលរាជធានី ខេត្តនៅថ្នាក់ជាតិ ស្ដីពីការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ។ វគ្គបណ្ដុះបណ្ដាលនេះ នឹងមានសមាសភាពគ្រូបង្គោលដែលអញ្ជើញចូលរួមមកពីរាជធានី គ្រប់ខេត្ត០៣រូបមាន៖ ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពរាជធានី ខេត្ត បុគ្គលិកសម្របសម្រួលក្រុមប្រឹក្សារាជធានី ខេត្ត និងតំណាងគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សរាជធានី ខេត្ត។ ទាញយកសេចក្ដីជូនដំណឹង

ប៉ា សុជាតិវង្ស៖ ស្ពានជ្រោយចង្វារទី២ សួនច្បាររង្វង់មូល ជ្រោយចង្វារ និងរង្វង់មូលស្តាតចាស់ នឹងត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី២២ ខែតុលា (គេហទំព័រដើមអំពិល)

ភ្នំពេញ ១៦ តុលា ២០១៥៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសរសេរក្នុង Facebook Page ផ្លូវការរបស់លោកថា បើមិនមានការ ប្រែប្រួលទេនោះ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០១៥ខាងមុខនេះ ស្ពានជ្រោយចង្វារទី២ សួនច្បាររង្វង់មូលរជ្រោយចង្វារ…

ប្រសាសន៍ លោក សឿង សារឿន នាយកប្រតិបត្តិ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) និងជា​អនុប្រធានគណៈកម្មាធិការគ្រប់គ្រង ការអនុវត្តផែនការគណនេយ្យភាពសង្គម (គ.គ.អ.ស.) ក្នុងកិច្ចប្រជុំលើកទី០១ របស់ គ.គ.អ.ស ០៧ តុលា ២០១៥ (វីដេអូ)

ចុចទីនេះ ដើម្បីទស្សនាវីដេអូ។

ឯកឧត្តម សក់ សេដ្ឋា ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៩ តុលា ២០១៥៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥…

ប្រសាសន៍ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជាប្រធានគណៈកម្មាធិការគ្រប់គ្រង ការអនុវត្តផែនការគណនេយ្យភាពសង្គម ក្នុងកិច្ចប្រជុំលើកទី០១ របស់គណៈកម្មាធិការគ្រប់គ្រង ការអនុវត្តផែនការគណនេយ្យភាពសង្គម (គ.គ.អ.ស.) ០៧ តុលា ២០១៥ (វីដេអូ)

ចុចទីនេះដើម្បីទស្សនាវីដេអូ។

កិច្ចប្រជុំប្រចាំឆមាសទី០១ស្តីពីការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ

កំពង់ចាម ៧ តុលា ២០១៥៖ កិច្ចប្រជុំប្រចាំឆមាសទី០១ ឆ្នាំ២០១៥ ស្តីពីការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ប្រព្រឹត្តទៅនៅថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០១៥  នៅសណ្ឋាគារ៧មករា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាព…