ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ដើម្បី​ដោះស្រាយ​សំណើ សំណូមពរ បញ្ហា​ប្រឈម របស់​ប្រជាពលរដ្ឋ (CEN)

ភ្នំពេញ ៤ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានី អាណតិ្តទី២ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍក្នុងមូលដ្ឋាន។

ប្រសាសន៍ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប ថ្លែង​ក្នុង​សិក្ខា​សាលា​ស្តីពី​ការ​កសាង​ភាព​ធន់ និង​ការ​បន្សុំា​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ថ្ងៃទី៣ វិច្ឆិកា ២០១៥ (វីដេអូ)

ចុចទីនេះដើម្បីទស្សនាវីដេអូ។

សិក្ខាសាលាអន្តរជាតិ​ ស្តីពី​​ការ​​កសាង​​ភាព​​ធន់​ និង​​ការ​​បន្សុំា​​នឹង​​ការ​​ប្រែប្រួល​​អាកាសធាតុ​​តាម​​រយៈ​​រដ្ឋបាល​​ថ្នាក់​​ក្រោម​​ជាតិ​​

សៀមរាប ៣ វិច្ឆិកា ២០១៥៖ សិក្ខាសាលាអន្តរជាតិស្តីពីការកសាងភាពធន់នឹងការបន្សុំាការប្រែប្រួលអាកាសធាតុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (LoCAL) ដើម្បីចែករំលែកបទពិសោធន៍ពីការអនុវត្តដំណើរការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគម្រោងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុតាមរយៈប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ របស់អង្គការសហប្រជាជាតិសម្រាប់មូលនិធិអភិវឌ្ឍន៍ (UNCDF)…

ក្រសួងបរិស្ថាន​ និង​​​រដ្ឋបាលខេត្ត​សៀម​រាប ​ប្តេជ្ញា​​ចូល​រួម​​​ការ​​​បន្សុំា​​​នឹង​​​ការ​​ប្រែប្រួល​អាកាស​ធាតុ​​

សៀមរាប ៣ វិច្ឆិកា ២០១៥៖ ក្រសួងបរិស្ថាន បាននឹងកំពុងជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបន្សុំានឹងការប្រែប្រួលអាកាសធាតុតាមរយៈជំនួយបច្ចេកទេស សម្ភារៈ ការពង្រឹងសមត្ថភាព និងពង្រឹងបន្ថែមថវិកាផងដែរ…

សេចក្តី​ព្រាង​សៀវភៅ​ណែនាំ​ស្តី​ពី​កិច្ចការ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​

ក្រុងព្រះសីហនុ ៣០ តុលា ២០១៥៖ ដើម្បីឲ្យសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានលក្ខណៈគ្រប់ជ្រុងជ្រោយងាយយល់ មុនពេលចែកផ្សាយ និងបណ្តុះបណ្តាល អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ…

ក្រសួង​អប់រំ​ធ្វើ​សេចក្ដី​ព្រាង​ក្រប​ខណ្ឌ​កម្មវិធីសិក្សា​ចំណេះ​ទូទៅ ​ដើម្បី​ពង្រឹង​គុណភាព​អប់រំ

កំពត ២៧ តុលា ២០១៥៖  ក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្តីព្រាងក្របខណ្ឌកម្មវិធីសិក្សាចំណេះទូទៅរយៈពេល បីថ្ងៃមានសមាជិកចូលរួមពីក្រុមមន្ត្រីជំនាញពាក់ព័ន្ធការងារអប់រំមកពីស្ថាប័ននានា និងអង្គការសង្គមស៊ីវិលសរុបចំនួន១២៦នាក់ ចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០១៥ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត។

សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ក្របខ័ណ្ឌ​ផែនការ​ និង​វិធីសាស្ត្រ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​បៃតង​ (AKP)

ភ្នំពេញ ២៧ តុលា ២០១៥៖ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ស្តីពីក្របខ័ណ្ឌផែនការប្រចាំប្រទេសរបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងវិធីសាស្ត្ររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងបៃតងនៅខេត្តសៀមរាប។

អភិបាល​ខេត្ត​កណ្ដាល បញ្ជា​ឱ្យ​ពង្រឹង​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​គ្រប់​ក្រុង ស្រុក

កណ្ដាល ២២ តុលា ២០១៥៖ ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល  និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានព្រមានខ្លាំងៗដល់អង្គភាពនគរបាលខេត្តកណ្ដាល ឱ្យពង្រឹងសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនៅគ្រប់ក្រុង ស្រុកទាំង១១ ក្នុងខេត្តកណ្ដាលទាំងមូល។

ឯកឧត្ដម ង៉ាន់ ចំរើន៖ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​យក​ការ​ផ្ទេរ​មុខងារ​

ភ្នំពេញ ២២ តុលា ២០១៥៖ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ជំរុញឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិត្រូវពង្រឹងភាពជាម្ចាស់ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលយកការផ្ទេរមុខងារ។