សេចក្ដីប្រកាសព័ត៌មាន ស្ដីពីសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយក្រសួងបរិស្ថាន នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៧: ៣០នាទីព្រឹក នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ (អគារS)។ ទាញយកសេចក្ដីប្រកាសព័ត៌មាន