មុខងារ​​គ្រប់គ្រង​​សំរាម សំណល់​រឹង​ទី​ប្រជុំ​ជន​ គឹ​ជា​ការ​ប្រគល់​មុខងារ​គ្រប់គ្រង​សេវា​ទីប្រជុំ​ជន​ដំបូង​គេ​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី ក្រុង និង​ស្រុក​

ភ្នំពេញ ១៦ វិច្ឆិកា ២០១៥៖ ការសម្រេចប្រគល់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនជូនដល់រដ្ឋបាលរាជធានី ក្រុង ស្រុកនាពេលនេះ គឺជាឱកាសដ៏ល្អមួយរបស់រដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាល ស្រុក ក្នុងការចាប់ផ្តើមអភិវឌ្ឍរដ្ឋបាលរបស់ខ្លួន ឱ្យក្លាយទៅជាស្ថាប័នប្រជាធិបតេយ្យ តំណាងឱ្យសម្លេងប្រជាពលរដ្ឋ និងជាស្ថាប័នដែលមានលទ្ធភាពក្នុងការគ្រប់គ្រង ចាត់ចែងផ្តល់សេវាជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ព្រមទាំងមានការចូលរួម និងគោរពស្រឡាញ់ពីប្រជាពលរដ្ឋ…

សារាចអន្តរក្រសួងស្តីពី ការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

ទាញយកសារាចអន្តរក្រសួង ស្តីពីការអនុវត្តអនុក្រឹត្យស្តីពីក … អានបន្ត

វីដេអូ៖ ប្រសាសន៍ទាំងស្រុង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ថ្ងៃទី១៦ វិច្ឆិកា ២០១៥

ចុចទីនេះដើម្បីទស្សនាវីដេអូ។

សុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋន្រ្តីក្រសួងបរិស្ថាន ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

ទាញយកសុន្ទរកថាឯកឧត្តម សាយ សំអាល់

សុន្ទរកថា ឯកឧត្តម ងី ច័ន្រ្ទផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ថ្ងៃទី១៦ វិច្ឆិកា ២០១៥

ទាញយកសុន្ទរកថា ឯកឧត្តម ងី ច័ន្រ្ទផល 

សេចក្ដី​ណែនាំ លេខ​២២៥​គ​ជ​ប ចុះ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ អំពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ ក្នុង​ការ​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤

ទាញយកសេចក្ដីណែនាំ

សុន្ទរកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ថ្ងៃទី១៦ វិច្ឆិកា ២០១៥

ទាញយកសុន្ទរកថា។

រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​អាច​មាន​ចំណូល​ផ្ទាល់​ពី​សេវា​គ្រប់គ្រង​សំរាម សំណល់រឹង​ទី​ប្រជុំ​ជន

ភ្នំពេញ ១៦ វិច្ឆិកា ២០១៥៖ រាល់ចំណូលដែលប្រមូលបានពីសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាចំណូលផ្ទាល់របស់រដ្ឋបាលរាជធានី ក្រុង ស្រុកសាមី។ ហើយរដ្ឋបាលរាជធានី ក្រុង ស្រុកអាចប្រើប្រាស់ថវិការបស់ខ្លួន ឬថវិកាពីប្រភពផ្សេងទៀត សម្រាប់គាំទ្របន្ថែមលើការចំណាយសម្រាប់ការផ្ដល់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ…

ក្រសួង​សេដ្ឋកិច្ច​ប្រកាស​ចាប់​ផ្ដើម​ដាក់​ឱ្យ​ក្រសួង ស្ថាប័នរដ្ឋ អនុវត្តន៍​នីតិវិធី​ថវិកា​កម្មវិធី (AKP)

ភ្នំពេញ ១៣ វិច្ឆិកា ២០១៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសចាប់ផ្ដើមដាក់ឱ្យក្រសួង មន្ទីរ ស្ថាប័នរដ្ឋ ទាំងអស់អនុវត្តន៍នីតិវិធីថវិកាកម្មវិធី ដើម្បីឱ្យស្ថាប័នទាំងនោះកត់ត្រាការចំណូល ចំណាយលើសកម្មភាពការងារ ស្របគ្នាទៅនឹងលទ្ធផលដែលទទួលបាន។

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​​របស់​ក្រុម​ប្រឹក្សា​ខេត្តស្វាយរៀង

ស្វាយរៀង ១២ វិច្ឆិកា ២០១៥៖ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ពៅ សុភាព អភិបាលរងខេត្ត ដោយមានការចូលរួមពី…

ប្រជាពលរដ្ឋ​ឃុំ​ស្រែ​សង្គម ​សំណូមពរ​៣​ចំណុច​ក្នុង​វេទិកា​សាធារណៈ

មណ្ឌលគិរី ១២ វិច្ឆិកា ២០១៥៖ បញ្ហាសំខាន់ចំនួន៣ត្រូវបានប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកា សាធារណៈថ្នាក់ជាតិមួយដែលបានធ្វើឡើងនៅសាលាឃុំស្រែសង្គម ក្នុងស្រុកកោះញែក ដោយបញ្ហាទាំងអស់នោះរួមមាន ១-សំណូមពរឲ្យអាជ្ញាធរជួយជួសជុលអណ្ដូងស្នប់ដែលខូចមួយចំនួនក្នុងឃុំ ២-សំណូមពរឲ្យមន្ទីរកសិកម្មធ្វើយុទ្ធនាការចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី នៅភូមិមួយចំនួនបន្ថែមទៀតក្នុងឃុំ និង ៣-សំណូមពរសុំឲ្យអជ្ញាធរស្រុកជីកប្រឡាយទឹកថ្មី តាមបណ្តោយផ្លូវទាំងអស់ក្នុងភូមិទាំង៩ នៅឃុំស្រែសង្គម។