មន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធថ្មី នៃសាលារាជធានី ខេត្ត ទទួលបានវគ្គបណ្តុះបណ្តាលបឋម

0១ ធ្នូ ២០១៥៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានផ្តល់វគ្គបណ្តុះបណ្តាលបឋមរយៈពេល៥ថ្ងៃ ស្តីពីជំនាញបច្ចេកទេសគម្រោងហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់មន្ត្រីបច្ចេកទេសថ្មីរបស់សាលារាជធានី ខេត្តទាំង២៥ ដែលប្រព្រឹត្តទៅនៅខេត្តកំពង់ចាម។

ឯកឧត្ដម អុឹម ឈុនលឹម ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​លទ្ធផល​វេទិកា​សាធារណៈ

មណ្ឌលគិរី ៣០ វិច្ឆិកា ២០១៥៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ-មណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីលទ្ធផលវេទិកាសាធារណៈប្រចាំខែវិច្ឆិកា និងការដោះស្រាយបញ្ហាជូនពលរដ្ឋ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ វិច្ឆិកា នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

នាយកកម្មវិធី អង្គការ Pact៖ គណនេយ្យភាព​​សង្គម​​ជួយ​ជំរុញ​​ប្រជាពលរដ្ឋ ដែល​មិន​ហ៊ាន​បញ្ចេញ​មតិ​​ឲ្យ​ហ៊ាន​​បញ្ចេញ​​មតិ (វីដេអូ)

ចុចទីនេះដើម្បីទស្សនាវីដេអូ។

ឯកឧត្តម ជាម ប៉េអា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​អង្គភាព​ត្រួតពិនិត្យ​ វាយតម្លៃ និង​ព័ត៌មាន​នៃ​លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែង​អំពី​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រគណនេយ្យ​ភាព​សង្គម

ចុចទីនេះដើម្បីទស្សនាវីដេអូ។

ក្រោយ​ការ​ផ្ទេរ​មុខងារ និង​ធនធាន​ពី​ក្រសួង​ ស្ថាប័ន​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ មន្ត្រី​ទាំង​អស់​នៅ​តែ​​រក្សា​ផលប្រយោជន៍​ដដែល

ភ្នំពេញ ១៩ វិច្ឆិកា ២០១៥៖ រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានប្រព័ន្ធគ្រប់គ្រងបុគ្គលិកមួយដែលផ្ដល់សិទ្ធអំណាចដល់ក្រុមប្រឹក្សាក្នុងការគ្រប់គ្រង ចាត់ចែង និងជ្រើសរើសបុគ្គលិក នៅពេលដែលមុខងារត្រូវបានផ្ទេរយ៉ាងពេញលេញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

វីដេអូ៖ ប្រសាសន៍ទាំងស្រុង ឯកឧត្តម ងី ច័ន្ត្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ថ្ងៃទី១៦ វិច្ឆិកា ២០១៥

ចុចទីនេះដើម្បីទស្សនាវីដេអូ។

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ ចូមរួម​គាំទ្រ​លើក​កម្ពស់​អនាម័យ​ជនបទ (AKP)

បន្ទាយមានជ័យ ១៩ វិច្ឆិកា ២០១៥៖ ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធត្រូវចូលរួមទាំងអស់គ្នាបន្តគាំទ្រលើកកម្ពស់អនាម័យជនបទសំដៅរួមចំណែក អនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន កំណត់ថានៅឆ្នាំ២០២៥ប្រជាពលរដ្ឋគ្រប់រូបត្រូវតែទទួលបានសេវាទឹកស្អាតនិងការប្រតិបត្តិ បរិស្ថានអនាម័យល្អ១០០ភាគរយ…

សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កោះ​ធំ​ ទទួល​បាន​ការ​ឆ្លើយតប

កណ្ដាល១៨ វិច្ឆិកា ២០១៥៖ វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សា បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋលើកឡើងនូវកង្វល់ សំណូមពរ ដើម្បីកែសម្រួលចំណុចខ្វះខាតនានាដែលរដ្ឋបាលថ្នាក់ក្រោមជាតិបាន និងកំពុងអនុវត្តនៅភូមិ-ឃុំ យកមកពិភាក្សាដោះស្រាយ សំដៅធ្វើឲ្យការដឹកនាំ និងអនុវត្តនៅមូលដ្ឋានធានាបាននូវអភិបាលកិច្ចល្អតាមបែបប្រជាធិបតេយ្យមានតម្លាភាព និងគណនេយ្យភាព។

​សិក្ខា​សាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០១៦-២០១៨ របស់​រដ្ឋបាល​​ខេត្ត​បន្ទាយមានជ័យ (AKP)

បន្ទាយមានជ័យ ១៨ វិច្ឆិកា ២០១៥៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៦-២០១៨ របស់ខ្លួនដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនជាច្រើនរយនាក់ដែលបង្ហាញពីស្មារតីចូលរួមនិងកិច្ចសហការល្អក្នុងការងារអភិវឌ្ឍន៍ខេត្ត។

ក្រុមប្រឹក្សា​ជា​ស្ត្រី​ ត្រូវ​មាន​ភាព​ជឿជាក់​ និង​ហ៊ាន​លើក​ពី​តម្រូវ​ការ​

កំពង់ចាម ១៧ វិច្ឆិកា ២០១៥៖ ដើម្បីធ្វើឲ្យក្រុមប្រឹក្សាជាស្រ្តីមានភាពលេចធ្លោ និងត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាជាបុរស ឬពីសាធារណជន គឺក្រុមប្រឹក្សាជាស្ត្រីខ្លួនឯងត្រូវពង្រឹងសមត្ថភាពខ្លួនឯងមានភាពជឿជាក់ក្នុងខ្លួន ហ៊ានសួរ និងត្រូវហ៊ានលើកពីតម្រូវការរបស់ខ្លួនឲ្យអ្នកដទៃបានដឹង…

ខេត្ត​កណ្ដាល ​ប្រកាស​ផែនការ​អនុវត្តន៍​លើ​ការងារ​ទឹក​ស្អាត​សម្រេច​ឱ្យ​បាន​៧៣ភាគរយ​ និង​អនាម័យ​ជនបទ​​៦០​ភាគរយ​ ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ (AKP)

ភ្នំពេញ ១៧ វិច្ឆិកា ២០១៥៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានប្រកាសដាក់ផែនការសម្រាប់អនុវត្តន៍លើការងារទឹកស្អាត ដោយសម្រេចឱ្យបាន៧៣ភាគរយ និងអនាម័យជនបទ៦០ភាគរយក្នុងរយៈពេលបួនឆ្នាំ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ខណៈរាជរដ្ឋាភិបាលប្ដេជ្ញាសម្រេចឱ្យបាន១០០ភាគរយនៅត្រឹមឆ្នាំ២០២៥ខាងមុខ។