រដ្ឋបាលខេត្តព្រះសីហនុ រៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៦
ព្រះសីហនុ ២៧ មករា ២០១៦៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះបានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុព្រមទាំមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាព ពាក់ព័ន្ធនានាក្នុងខេត្តព្រះសីហនុជាច្រើននាក់។