កិច្ចប្រជុំ​ជាមួយ​តំណាង​សហភាព​អឺរ៉ុប ដើម្បី​រៀបចំ​កម្មវិធី​បន្ទាប់

ភ្នំពេញ ៩ កុម្ភៈ ២០១៦៖  លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិភាក្សាអំពីការចាប់ផ្តើមបេសកកម្មនៃការរៀបចំកម្មវិធី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅដំណាក់កាលបន្ទាប់របស់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោម

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យស្ថាប័ន ក្រសួង និងអាជ្ញាធរ ដោះស្រាយបញ្ហារបស់ពលរដ្ឋ ដែលរាយការណ៍នៅលើទំព័រ Facebook នាយករដ្ឋមន្រ្តី

ភ្នំពេញ ៨ កុម្ភៈ ២០១៦៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចេញលិខិតណែនាំ ដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា។

ក្រសួងអប់រំ ត្រៀមផ្ទេរអំណាចគ្រប់គ្រងកម្រិតបឋមសិក្សាចុះឲ្យខេត្តបាត់ដំបង អនុវត្តមុនគេនៅក្នុងឆ្នាំ២០១៦នេះ

បាត់ដំបង ៨ កុម្ភៈ ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួងអប់រំយុវជននិងកីឡា បានធ្វើវិមជ្ឈការ និងសហវិមជ្ឈការ តាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋភិបាល គឺត្រូវផ្ទេរអំណាចគ្រប់គ្រងកម្រិតបឋមសិក្សាចុះឲ្យក្រុងស្រុកជាគ្រប់គ្រងនៅឆ្នាំ២០១៩ទូទាំងប្រទេស។ តាមគម្រោង នៅឆ្នាំ២០១៦ នេះ ក្រសួងអប់រំ

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ

កំពង់ធំ ៤ កុម្ភៈ ២០១៦៖ រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មន្ត្រី​ក្រសួង​មហាផ្ទៃ ​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ (AKP)

ពោធិ៍សាត់ ៣ កុម្ភៈ ២០១៦៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅ អនុវត្តន៍ការងារឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០១៦ ឯកឧត្ដម ប៉ុល លឹម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ ថ្នាក់ បន្តការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយសាធារណៈបន្ថែមទៀត ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

មន្ទីរអប់រំ​រាជធានីភ្នំពេញ ពង្រឹង​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ​ដើម្បី​ប្រយុទ្ធ​នឹង​អន​ក្ខ​រ​ភាព ដែល​កើតចេញពី​ការបោះបង់​ការសិក្សា (CEN)

ភ្នំពេញ ៣ កុម្ភៈ ២០១៦៖ មន្ទីរអប់រំរាជធានីភ្នំពេញ បានពង្រឹង ពង្រីកការងារអប់រំក្រៅប្រព័ធដើម្បីប្រយុទ្ធនឹងអនក្ខរភាព ដែលកើតចេញពីការបោះបង់ការសិក្សា ក៏ដូចជាកុមារជួបការលំបាកនៅក្រៅសាលារៀន ដែលគ្មានលទ្ធភាពចូលរៀនឲ្យពួកគេបានចូលរៀនថ្នាក់អនក្ខរកម្មនិងបំពេញវិជ្ជាតាមមូលដ្ឋានភូមិ សង្កាត់ និងបានបង្កលក្ខណៈរកប្រភពចំណូលធនធានលើកទឹកចិត្តឲ្យគេបានបន្តការសិក្សា។

កំណែទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ​ឈាន​ដល់​ចំណុច​ស្នូល​ គឺ​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១ កុម្ភៈ ២០១៦៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងដោះស្រាយបញ្ហាប្រឈមនានា…

 

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៥​ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៦

បន្ទាយមានជ័យ ១ កុម្ភៈ ២០១៦៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ …

រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៥​ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៦

ប៉ៃលិន ២៨ មករា ២០១៦៖ រដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានរៀបចំធ្វើសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្នុងគោលបំណងឆ្លុះបញ្ចាំងនូវលទ្ធផលនៃការអនុវត្តរបស់រដ្ឋបាលខេត្ត គាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីជំរុញឲ្យការអនុវត្តមុខងារ តាមតួនាទី ភារកិច្ចក្នុងសកម្មភាពអភិវឌ្ឍមូលដ្ឋាន ព្រមទាំងកំណត់ទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០១៦ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

រដ្ឋបាល​ខេត្ត​រតនគិរី រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦

រតនគិរី ២៨ មករា ២០១៦៖ រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០១៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី…