ក្រុម​ប្រឹក្សា​ខេត្ត​ព្រះសីហនុ បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១១

ព្រះសីហនុ ២៥ មីនា ២០១៦៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំអាណត្តិទី២ លើកទី១១ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាល មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្រសួង​បរិស្ថាន បាន​និង​កំពុង​រៀបចំ​ផែនការ លើកកម្ពស់​ការ​អប់រំ​បរិស្ថាន ដល់​សិស្ស​ចាប់​ពី​ បឋមសិក្សា​ដល់​វិទ្យាល័យ (Fresh News)

ភ្នំពេញ ២៤ មីនា ២០១៦៖ ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំផែនការក្នុងការអប់រំផ្នែកបរិស្ថាន ដល់សិស្សានុសិស្ស ចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពផងដែរ។

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​អភិបាល​ខេត្ត​ស្វាយរៀង (គេហទំព័រដើមអម្ពិល)

ស្វាយរៀង ២៤ មីនា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល ខេត្តស្វាយរៀង …

សាលា​រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​ពន្លឿន​ការ​ស្ថាបនា ផ្លូវ​អាកាស​ថ្មើរជើង​ជា​លើក​ដំបូង​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤

ភ្នំពេញ ២៣ មីនា ២០១៦៖ សាលារាជធានីភ្នំពេញ បានប្រកាសចាប់ផ្ដើមពន្លឿនការស្ថាបនា ផ្លូវអាកាសថ្មើរជើងជាលើកដំបូងនៅតំបន់ទីប្រជុំជនខាងមុខវិទ្យាល័យជម្ពូរវ័ន្តតាមបណ្ដោយផ្លូវជាតិ លេខ៤ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ខណៈពេលប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ផ្លូវ។

សម្តេចក្រឡាហោ ស ខេង ចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ

ស្ទឹងត្រែង ២៣ មីនា ២០១៦៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចក្រឡាហោ ស ខេង តំណាងដ៏ ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជា

នាយករដ្ឋមន្រ្តីស្តីទី អញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អភិបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ២២ មីនា ២០១៦៖ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃកម្ពុជា បានអញ្ជើញជាអធិបតី ដើម្បីប្រកាសផ្ទេរភារកិច្ចអភិបាលខេត្តកំពង់ស្ពឺ។

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់តំណែង អភិបាលខេត្តកំពត លោក ចាន់ ចេស្តា ជំនួសលោក ខូយ ឃុនហ៊ួរ

កំពត ២២ មីនា ២០១៦៖ នៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីភាព

សម្ដេច​តេ​ជោ​ មានប្រសាសន៍ថា រយៈពេល១០ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ​រាជរដ្ឋាភិបាល បាន​កសាង និង សម្រេច​បានជា​សារវន្ត នូវមូលដ្ឋាន​នៃ «​ភាព​ជឿ​ទុកចិត្ត​នៃ​ថវិកា​»

ភ្នំពេញ ២១ មីនា ២០១៦៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវមោទនភាពថា ក្នុងរយៈពេល១០ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាល បានកសាង និង សម្រេចបានជាសារវន្តនូវមូលដ្ឋាននៃ «ភាពជឿទុកចិត្តនៃថវិកា» និង បានបង្កើន «គណនេយ្យភាពហិរញ្ញវត្ថុ» ក្នុងការរៀបចំការអនុវត្ត និង ការត្រួតពិនិត្យវាយតម្លៃលើការអនុវត្តថវិកា។

តើអ្វីជា​វិមជ្ឈការ​ហិរញ្ញវត្ថុ?

វិមជ្ឈការហិរញ្ញវត្ថុ គឺសំដៅដល់ការប្រគល់នូវការទទួលខុសត្រូវ និងអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការធ្វើសេចក្ដីសម្រេចចិត្តលើការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានរបស់ខ្លួនតាមឆន្ទានុសិទ្ធិ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋានម្ចាស់ឆ្នោត។

សេចក្តី​​ប្រកាស​​ព័ត៌​មាន ស្តីពី​​លទ្ធ​​ផល​នៃ​សម័យ​​ប្រជុំ​​ពេញ​​អង្គគណៈ​​រដ្ឋ​មន្ត្រី ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦

                                                        … អានបន្ត

ឯកសារបច្ចេកទេសស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ

ទាញយកឯកសារបច្ចេកទេស ឯកសារបណ្តុះបណ្តាលស្តីពីការអនុវត្តមុ … អានបន្ត