កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប
សៀមរាប ១១ ធ្នូ ២០១៥៖ ក្រុមប្រឹក្សាខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ ក្រោមអធិបតីភាពឯកឧត្ដម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមប៊ុន ថាឬទ្ធិ អភិបាលរងខេត្ត និងមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តមានសមាជិកចូលរួមប្រមាណ៧០រូប។