អនុក្រឹត្យស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០១៦
ទាញយកអនុក្រឹត្យ
ទាញយកអនុក្រឹត្យ
ភ្នំពេញ ៧ តុលា ២០១៥៖ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពការអនុវត្តមុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិដែលអញ្ជើញមកពីខេត្តគោលដៅអនុវត្តមុខងារសាកល្បង រួមមានខេត្តត្បូងឃ្មុំ និងខេត្តកំពត។
ភ្នំពេញ ០៦ តុលា ២០១៥៖ ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយតែងតែទទួលផលប៉ះពាល់ពីបញ្ហាប្រែប្រួលអាកាសធាតុពិសេសប្រជាពលរដ្ឋមូលដ្ឋាន ដោយសាតែពួកគេនៅមានការខ្វះខាតទាំងធនធាន និងសមត្ថភាពក្នុងការបន្សុំាខ្លួននឹងបញ្ហានេះ…
ទាញយកសេចក្តីសម្រេច
ព្រះវិហារ ០៦ តុលា ២០១៥៖ ដោយមានការគាំទ្រពី លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស និងដឹកនាំសម្របសម្រួលដោយ លោក សុក ហៃ នាយករដ្ឋបាលខេត្ត ក្រុមការងារបច្ចេកទេសរបស់មណ្ឌល បានធ្វើការគាំទ្រទៅដល់រដ្ឋបាលក្រុង ស្រុកទាំង៨ ដើម្បីសម្រេចបាននូវការរៀបចំផែនការអន្តរាគមន៍អភិវឌ្ឍន៍ស្ថាប័នរយៈពេលបីឆ្នាំ ស្របតាមសៀវភៅណែនាំស្តីពី “ការអភិវឌ្ឍស្ថាប័នសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ”…
ភ្នំពេញ ៥ តុលា ២០១៥៖ ក្នុងគោលបំណងពិនិត្យឡើងវិញពីវឌ្ឍនភាពនៃការអនុវត្តការងាររយៈពេលកន្លងមកក្នុងការអនុវត្តយុទ្ធសាស្ត្រគន្លឹះទាំង៤ របស់ក្រសួង និងធ្វើការវិភាគលទ្ធផលបំពេញការងារតាមបែប SWOT នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាលបានធ្វើការបូសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្ដមម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល។
ត្បូងឃ្មុំ ០៥ តុលា ២០១៥៖ សាលាខេត្តត្បូងឃ្មុំ នឹងរៀបចំបញ … អានបន្ត
Click here to watch video.
ភ្នំពេញ ០២ តុលា ២០១៥៖ ការគ្រប់គ្រងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរមុខងារ និងធនធានក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និងវិមជ្ឈការហិរញ្ញវត្ថុ គឺជាសមិទ្ធផលធំៗទាំង៥ ដែលត្រូវសម្រេចឲ្យបានក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២)…
កំពង់ចាម ២ តុលា ២០១៥៖ នៅសាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
ភ្នំពេញ ១ តុលា ២០១៥៖ ការជួសជុលផ្លូវ លូ ប្រឡាយលើគម្រោងអភិវឌ្ឍន៍ខណ្ឌទួលគោកឆ្នាំ២០១៥ បានបើកការដ្ឋានស្ថាបនាជាផ្លូវការ កាលពីព្រឹកថ្ងៃទី០១ តុលាឆ្នាំ២០១៥នេះ នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលពិធីនេះធ្វើឡើងក្រោយអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរូបទៀត។