អភិបាល​ខេត្ត​ប៉ៃលិន​​ចូលរួម​បើក​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវ​ក្រាល​ក្រួស​ក្រហម មួយ​ខ្សែ​ប្រវែង​ ៤៨៥០ម៉ែត្រ

ប៉ៃលិន ១៧ សីហា ២០១៦៖ ឯកឧត្ដម កើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមបើកការដ្ឋានជួសជុលកំណាត់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៤៨៥០ម៉ែត្រ នៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សម្តេចក្រឡាហោម ស ខេង ​ជំរុញ​ការផ្ទេរ​សិទ្ធ​អំណាច​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​កំណែទម្រង់​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ

កំពង់ស្ពឺ ១៦ សីហា ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានជំរុញដល់ក្រសួង ស្ថាប័ននានា ត្រូវតែធ្វើការផ្ទេរសិទ្ធអំណាចឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីប្រសិទ្ធភាពការងារ។

ឯកឧត្តម សយ កុសល៖ ក្រុម​ប្រឹក្សា​មូលដ្ឋាន​នឹងមានប្រជាប្រិយភាពបោះឆ្នោតពីពលរដ្ឋ បើអនុវត្តតាមការងារគណនេយ្យ​ភាព​សង្គម

កំពង់ឆ្នាំង ១៦ សីហា ២០១៦៖ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន មានប្រសាសន៍ថា បើក្រុមប្រឹក្សាមូលដ្ឋានយល់ដឹងអោយបានស៊ីជម្រៅទៅលើការងារគណនេយ្យភាពសង្គម…

ទំព័រFacebook ក្រសួងបរិស្ថាន៖ កម្ពុជា​ចុះ​ហត្ថលេខា​លក់​ឥណទាន​កាបូន​ក្នុង​ទ្រង់ទ្រាយ​ធំ​លើកដំបូង

ភ្នំពេញ ១២ សីហា ២០១៦៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការទៅលើកិច្ចព្រមព្រៀងស្តីពីគម្រោង «ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងការរេចរឹលព្រៃឈើ» ឬហៅកាត់ថារេដបូក (REDD+) រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម វីល្លៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។

សម្ដេច​ក្រឡាហោម ស ខេង ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន កុំ​ស្ទាក់ស្ទើរ​​ផ្ទេរ​សិទ្ធិ​អំណាច​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១១ សីហា ២០១៦៖ “ការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកត្តាស្លាប់រស់នៃកំណែទម្រង់របស់យើង [កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ] ព្រោះថាបើគ្មានការផ្ទេរមុខងារ និងសិទ្ធិអំណាចជាក់លាក់ទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិទេ នោះយើងពុំចាំបាច់រៀបចំ និងអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនោះឡើយ”។

ក្រុមប្រឹក្សា​ខេត្ត​កំពត រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​របស់​ខ្លួន​លើក​ទី​២៧

កំពត ១០ សីហា ២០១៦៖ ក្រុមប្រឹក្សាខេត្តកំពត កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ តាមកាលកំណត់ក្រោមអធិបតីភាពឯកឧត្ដមអ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូប។

ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​របស់​ខ្លួន​លើក​ទី​២៧

ព្រះសីហនុ ១០ សីហា ២០១៦៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ តាមកាលកំណត់ក្រោមអធិបតីភាពឯកឧត្ដមជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ វីតាណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូប។

សេចក្តី​​ប្រកាស​​ព័ត៌មាន៖ កិច្ច​ប្រជុំ​លើក​ទី​១២របស់គណៈកម្មាធិការជាតិសម្រាប់ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិប​តេយ្យ​នៅ​​ថ្នាក់​​ក្រោម​ជាតិ (គ.ជ.អ.ប)

ទាញយកសេចក្តីប្រកាសព័ត៌មាន។

សង្គម​ស៊ីវិលថា មានតែប្រជាពលរដ្ឋសកម្មទេ ទើប​អាច​ធ្វើ​អោយ​សេវា​មាន​គុណ​ភាព

កំពត ៦ សីហា ២០១៦៖ តំណាងអង្គការសង្គមស៊ីវិលថ្លែងថា នៅក្នុងការអនុវត្តការងារ គណនេយ្យភាពសង្គម ការចូលរួមតាមដាន ត្រួតពិនិត្យ ដ៏សកម្ម របស់ប្រជាពលរដ្ឋ ទៅលើការផ្តល់សេវា របស់អាជ្ញាធរមូលដ្ឋាន ធ្វើអោយការផ្តល់សេវា មានគុណភាពល្អ។

ទំនាក់ទំនង​ផ្ទៃ​ក្នុង​រដ្ឋបាល និង ទំនាក់​ទំនង​អន្តរ​រដ្ឋបាល​​ល្អ ជួយ​ពង្រឹង​ការ​អនុវត្ត​តួនាទី ​ភារកិច្ច​ក្រុមប្រឹក្សា

កំពង់ចាម ៥ សីហា ២០១៦៖ មានទំនាក់ទំនងផ្ទៃក្នុងរដ្ឋបាល និងទំនាក់ទំនងអន្តររដ្ឋបាលល្អនឹងជួយឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនមានបានល្អប្រសើរ។

ប្រជុំ​ចែករំលែក​បទពិសោធន៍​ ស្ដីពី​ការ​គ្រប់គ្រង​សំរាម និង​សំណល់រឹង​ពី​ប្រទេស​ថៃ និង​ហ្វីលីពីន

ភ្នំពេញ ៥ សីហា ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តយ៉ាងមុតមាំ និងយកចិត្តទុកដាក់ជាសំខាន់លើការគ្រប់គ្រងសំរាម សំណល់រឹង និងរាវនៅតាមទីប្រជុំជន ដើម្បីថែរក្សាអនាម័យបរិស្ថានដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការថែរក្សា គាំពារសុខុមាលភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។