កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ​បាន​ឈាន​ដល់​ចំណុច​រសើប

ភ្នំពេញ ៤ មករា ២០១៧៖ «កាអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានដើរដល់ដំណាក់កាលកាន់តែស៊ីជម្រៅ និងឈានដល់ចំណុចរសើប។ ការសម្រេចចិត្តក្នុងការផ្ទេរសិទ្ធអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺមិនងាយមានការស្រុះស្រួលគ្នាទាំងស្រុងនោះទេ»។

សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំលើកទី១៣​របស់ គ.ជ.អ.ប

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សូមជូនដំណឹងដល់សាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា គ.ជ.អ.ប នឹងរៀបចំកិច្ចប្រជុំលើកទី១៣ របស់ខ្លួន នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ១២:៣០ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ (អគារA)។

សម្ដេច​ក្រឡាហោម៖ បើ​ថ្នាក់​ជា​តិ​មិន​ផ្ដល់​អំណាច​ឱ្យ​ថ្នាក់​ក្រោម​ជាតិ ការងារ​មិន​ដំណើរការ​រលូន​ទេ

សៀមរាប ២៩ ធ្នូ ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានលើកឡើងថា «នៅមានមន្រ្តីជាន់ខ្ពស់ក្រសួងមួយចំនួន នៅតែមិនព្រមផ្តល់អំណាចមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាហេតុធ្វើឱ្យការងារនៅថ្នាក់ក្រោមជាតិមួយចំនួន មិនទាន់ដំណើរការទៅរលូននៅឡើយទេ»។

សិក្ខា​សាលា​​រំលឹក​​ឡើង​​វិញ​​ស្ដី​​ពី​​ការ​​រៀបចំ​​ផែនការ​​​សកម្មភាព​ និង​​ថវិកា​​ឆ្នាំ​​២០១៧

សៀមរាប ២១ ធ្នូ ២០១៦៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តសៀមរាប។

កិច្ច​ប្រជុំ​ជជែកពិភាក្សា​​អំពី​យុទ្ធសាស្ត្រ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​តួនាទី​ធ្វើ​សេចក្ដី​សម្រេច​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

 ភ្នំពេញ ១៥ ធ្នូ ២០១៦៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារយេនឌ័រនៃលេខាធិការដ្ឋានគ.ជ.អ.ប បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើជម្រើសនានានៃឯកសារយុទ្ធសាស្ត្រស្ដីពីការបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្ដីសម្រេចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

គណនេយ្យភាពសង្គម ចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន

ព្រះសីហនុ ១៤ ធ្នូ ២០១៦៖ «គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រជាធិបតេយ្យ នៅកម្ពុជា និងជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការ ចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន»។

កម្ពុជា​ដាក់​ទីក្រុង​ចំនួន​៧​ទៅ​ប្រកួត​ប្រជែង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន

សៀមរាប ១៣ ធ្នូ ២០១៦៖ កម្ពុជាបានដាក់ទីក្រុងទេសចរណ៍ ចំនួន៧ទៅប្រកួតប្រជែង ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលនឹងប្រកាសលទ្ធផលនៅឆ្នំា២០១៨ ខាងមុខនេះ នៅក្នុងប្រទេសថៃ។

ភ្នំពេញ​ប៉ុស្តិ៍៖ ខណ្ឌ ៤ នឹង​ចុះ​កិច្ចព្រមព្រៀង​ប្រមូល​សំរាម

ភ្នំពេញ ៧ ធ្នូ ២០១៦៖ ខណ្ឌចំនួនបួនក្នុងរាជធានីភ្នំពេញគ្រោងនឹងចុះកិច្ចព្រមព្រៀងថ្មីមួយ ស្តីពីកាលវិភាគនៃការប្រមូលសំរាមថ្មីមួយជាមួយក្រុមហ៊ុនស៊ីនទ្រីនៅថ្ងៃនេះ។ នេះបើតាមប្រធានផ្នែកគ្រប់គ្រងការចាក់ចោលកាកសំណល់ក្នុងរាជធានីភ្នំពេញលោក ម៉ាប់ ម៉ូលម៉ារ៉ាឌី។

លេខាធិការដ្ឋាន គ.ជ.អ.ប ផ្សព្វផ្សាយ​ឯកសារ​បច្ចេកទេស​ស្ដីពី​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​សម្រាប់​ក្រុមប្រឹក្សា​ក្រុង ស្រុក

បាត់ដំបង ៦ ធ្នូ ២០១៦៖ ដើម្បីជាជំនួយស្មារតីដល់ក្រុមប្រឹក្សាក្រុង ស្រុក មានគំនិតផ្ដួចផ្ដើមសម្រាប់អភិវឌ្ឍមូលដ្ឋាន និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធនានាឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន…

ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ គឺ​ជា​សិទ្ធិ កាតព្វកិច្ច ករណី​កិច្ច និង​ជា​ទុន​សង្គម​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ

ភ្នំពេញ ៥ ធ្នូ ២០១៦៖ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាសិទ្ធិ ជាកាតព្វកិច្ច ជាករណីកិច្ច ជាទុនសង្គម ដ៏សំខាន់មិនអាចខ្វះបាន និងជាកត្តាលិករកំណត់ក្នុងការពង្រឹងអភិបាលកិច្ចល្អគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដើម្បីឈានទៅសម្រេចការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប្រកបដោយសមធម៌ និងមាននិរន្តរភាព។

ពង្រឹង​បណ្ដាញ​ក្រុមប្រឹក្សា​ជា​ស្ត្រី​ថ្នាក់​ខេត្ត ក្រុង ស្រុក

កំពង់ចាម ២ ធ្នូ ២០១៦៖ ដើម្បីពង្រឹងសមត្ថភាព ភាពអង់អាច និងផ្ដល់ឱកាសឱ្យក្រុមប្រឹក្សាជាស្ត្រីអាចចែករំលែកបទពិសោធន៍ល្អៗ និងរៀនសូត្រពីគ្នាទៅវិញទៅមក លេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមការគាំទ្រពីកម្មវិធីកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ(DAR) បានរៀបចំសិក្ខាសាលាពង្រឹងបណ្ដាញក្រុមប្រឹក្សាជាស្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម។