វេទិកាសាធារណៈ ប្រធានបទ “រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីលុបបំបាត់បទល្មើស”

ព្រះសីហនុ ២៦ សីហា ២០១៤៖ រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ក … អានបន្ត

ឯកឧត្ដម ជា សុផារ៉ា អញ្ជើញ​​ជួប​​សំណេះ​សំណាល និង​​ប្រកាស​​ប្រគល់​​ផ្លូវ​​ក្រាល​​ក្រួស​​ក្រហម ប្រវែង ១០,៥ គ.ម ជូន​​ប្រជា​ពលរដ្ឋ​​ក្នុង​​ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់

ត្បូងឃ្មុំ ២៥ សីហា ២០១៤៖  ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមអនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសប្រគល់ផ្លូវក្រាលក្រួសក្រហមប្រវែង១០,៥ គ.ម តភ្ជាប់ពីភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ទៅស្ពានជ្រីវ ក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

សិ​ក្ខា​សា​លា​ស្តី​ពី​ការ​ពង្រឹង​ប្រ​សិទ្ធ​ភាព​ការ​ងារ​ប្រ​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ជួញ​ដូរ​មនុស្ស

កណ្ដាល ២៥ សីហា ២០១៤៖«ដើម្បីធានាការការពារប្រជាពលរដ្ឋឲ្យចាកផុតពី គ្រោះមហន្តរាយនៃការជួញដូរមនុស្ស វិធានការសំខាន់ជាងគេគឺការលើកកម្ពស់ការ យល់ដឹងជាសាធារណៈពីគ្រោះថ្នាក់នៃអំពើជួញដូរ មនុស្សតាមរយៈការអប់រំផ្សព្វផ្សាយ ឲ្យបានទូលំទូលាយទៅកាន់គ្រប់មជ្ឈដ្ឋាននិង សហគមន៍ គួបផ្សំជាមួយយន្តការ…

ប្រជាពលរដ្ឋ​ឃុំ​រកា ​ស្រុក​កណ្ដាល​ស្ទឹង ទទួល​អំណោយ​ពី​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​កណ្ដាល

កណ្ដាល ២៥ សីហា ២០១៤៖ ប្រជាពលរដ្ឋចំនួន៣៥០គ្រួសារនៅឃុំរកា ស្រុកកណ្តាលស្ទឹង ដែលកំពង់រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតលើផ្ទៃដីបង្កបង្កើនផលស្រូវ កាលពីពេលថ្មីៗនេះ បានទទួលអំណោយពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្តាល តាមរយៈ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម ជឹម សុខុន ឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាល។ អានអត្ថបទបន្ត…

អភិបាលខេត្ត​កំពត ចុះ​ពិនិត្យ​មើល​ការងារ​សាងសង់​​សំណង់​នានា​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក

កំពត ២៥ សីហា ២០១៤៖ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ឯកឧត្ដម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពតរួមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធបានចុះពិនិត្យមើល លទ្ធផលការងារនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេវាកម្មរបស់រដ្ឋនៅប៉ុស្តិ៍ព្រំដែនកម្ពុជា-វៀតណាម ដែលជាច្រកទ្វារអន្តរជាតិស្ថិតក្នុងទឹកដីភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច… 

អភិបាលក្រុង​តាខ្មៅ ជំរុញ​ឲ្យ​បន្ត​ពង្រឹង​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ

កណ្ដាល ២២ សីហា ២០១៤៖ អភិបាលក្រុងតាខ្មៅ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច នៅទូទាំងក្រុងតាខ្មៅ បន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបាន កាន់តែប្រសើរថែមទៀត។

សិក្ខាសាលាផ្សព្វផ្សាយ ​លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹង ការគ្រប់គ្រង ធនធានមនុស្ស និងការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ត្បូងឃ្មុំ ២២ សីហា ២០១៤៖ កាលពីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្ន … អានបន្ត

ក្រសួង​អភិវឌ្ឍន៍​ជនបទ​​បើក​​វគ្គ​​បណ្ដុះបណ្ដាល ស្តី​ពី​​ការ​គ្រប់​គ្រង​​ការងារ​រដ្ឋបាល និង​​បុគ្គលិក ដល់​មន្ត្រី​រាជការ​រាជធានី ខេត្ត

កំពង់ចាម ២២ សីហា ២០១៤៖ កាលពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងការងារ រដ្ឋបាល និងបុគ្គលិកដល់មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តចំនួន១១។