សិក្ខា​សាលា​ស្តី​ពី​វិធី​សាស្រ្ត​ប្រើ​ប្រាស់​ឯក​សារ​ព័ត៌​មាន​ស្ថាន​ភាព និង​ឯក​សារ​ពិន្ទុ​វិស័យ​ក្នុង​ការ​កសាង​ផែនកា​រ ​និងកម្ម​វិធីវិ​និយោគ​នៅថ្នាក់​ក្រោម​ជាតិ​

កែប ១១ ឧសភា ២០១៥៖ ដើម្បីអោយមន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់ឯកសារ ផ្សេងៗក្នុងការកសាងផែនការកម្មវិធីវិធីវិនិយោគ ក្រសួងផែនការបានរៀបចំសិក្ខាមួយស្តីពីវិធីសាស្រ្តប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព និងឯកសារពិន្ទុវិស័យក្នុងការកសាងផែនការ…

សេចក្តីអញ្ជើញចូលរួមដេញថ្លៃ ការសាងសង់អគាររដ្ឋបាល និងសាលប្រជុំស្រុកសំបូរ ខេត្តក្រចេះ

ភ្នំពេញ ០៨ ឧសភា ២០១៥៖ ការលក់ និងទទូលសំណើដេញថ្លៃ ចាប់ផ្តើមពីថ្ងៃប្រកាសអញ្ជើញនេះតទៅ រហូតដល់កាលបរិច្ឆេទផុតកំណត់សម្រាប់ដាក់សំណើដេញថ្លៃ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង០២ៈ៣០ រសៀល។…

ផលិតផល​សរុប​ក្នុង​ស្រុក​ប្រជាជន​កម្ពុជា​ម្នាក់​ៗ​កើន​ពី​៤១៧ដុល្លារ នៅ​ឆ្នាំ​២០០៤​ ដល់​១.១២៣​ដុល្លារ នៅ​ឆ្នាំ​២០១៤ (AKP)

ភ្នំពេញ ៨ ឧសភា ២០១៥ ៖ ឯកឧត្ដម វង្ស៊ី វស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗបានកើនឡើង ពី៤១៧ដុល្លារអាម៉េរិកនៅឆ្នាំ២០០៤ ដល់ ១.១២៣ដុល្លារអាម៉េរិក នៅឆ្នាំ២០១៤ ហើយអត្រាភាពក្រីក្របានធ្លាក់ចុះមកនៅត្រឹម១៨% ក្នុងឆ្នាំ២០១២ ។

សម្ពន្ធភាព​ជាតិ​កំពុង​ខិតខំ​ស្វែង​រក​ដៃគូ​ផ្សេង​ដើម្បី​អនុវត្ត​បន្ដ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​

ភ្នំពេញ ០៧ ឧសភា ២០១៥៖ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានមានប្រសាសន៍កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ថា បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសកាណាដាត្រូវបានបញ្ចប់នៅចុងឆ្នាំនេះ សម្ព័ន្ធភាពជាតិកំពុងខិតខំស្វែងរកដៃគូផ្សេងទៀត ពិសេសស្នើសុំកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ដើម្បីបន្ដការគាំទ្របន្ថែមដល់ដំណើរការអភិវឌ្ឍន៍នៅតាមស្រុក-ក្រុង និងឃុំ សង្កាត់ ក្នុងមូលដ្ឋាននោះ…

កំណាត់​ផ្លូវ​លេខ​៣៤ នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​ ត្រូវ​បាន​បើក​ការដ្ឋាន​ស្ថាបនា

កណ្ដាល ៥ ឧសភា ២០១៥៖ កំណាត់ផ្លូវជាតិលេខ៣៤ ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។

ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​​ជលផល​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល

កណ្ដាល ៥ ឧសភា ២០១៥៖ ច្បាប់ស្ដីពីជលផលដែលមាន១៧ជំពូក និង១០៩មាត្រា ត្រូវបានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភាខេត្តកណ្ដាល សហការជាមួយរដ្ឋបាលជលផលខេត្ត និងអាជ្ញាធរ ស្រុកកោះធំ បានធ្វើការផ្សព្វផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ ដល់លោក លោកស្រីមេភូមិ ចំនួន៣៥៩នាក់ ដែលមកពី ឃុំឈើខ្មៅ ឃុំជ្រោយតាកែវ ឃុំកំពងកុង ឃុំលើកដែក ឃុំព្រែកស្តី និងឃុំសំពៅពូន។

ឯកឧត្ដម ជា សុផារ៉ា អនុញ្ញាត​ឱ្យ​នាយក​អង្គការ​អភិវឌ្ឍន៍​ហូឡង់​ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្ដែង​ការ​គួរសម (AKP)

ភ្នំពេញ ៥ ឧសភា ២០១៥៖ ក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថាឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអនុញ្ញាតឱ្យលោក Erik Jan Van Waveren នាយកអង្គការអភិវឌ្ឍន៍ហូឡង់ប្រចាំកម្ពុជា (SNV) និងសហការីចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងកាលពីពេលកន្លងទៅថ្មីៗនេះ។

សហភាព​អឺរ៉ុប​ ផ្ដល់​ជំនួយ ៤១០​លាន​អឺរ៉ូ សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ចាប់​ពី ២០១៤-២០២០ (CEN)

ភ្នំពេញ ៤ ឧសភា ២០១៥៖ សហភាពអឺរ៉ុបបានផ្តល់ជំនួយចំនួន៤១០លានអឺរ៉ូ សម្រាប់ជំនួយអភិវឌ្ឍជាផ្លូវការជូនដល់ប្រទេសកម្ពុជា រយៈពេលចាប់ពីឆ្នាំ២០១៤-២០២០ ដើម្បីរួមចំណែកដល់ការលុបបំបាត់ភាពក្រីក្រ ដោះស្រាយមូលហេតុ នៃវិសមភាព និងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

អាជ្ញាធរ​ខណ្ឌ​មានជ័យ​ បើក​កិច្ចប្រជុំ​ស្ដីពី​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ

ភ្នំពេញ ៣០ មេសា ២០១៥៖ លោកឌី រ័ត្នខេមរុណ អភិបាលនៃគណៈអភិបាលរងខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួលស្តីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ ដែលធ្វើឡើងនៅក្នុងភោជនីយដ្ឋាន ទន្លេបាសាក់…