កិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ

ភ្នំពេញ ២២ ឧសភា ២០១៥៖ កិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធីជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធាន អង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប …

គម្រោង​កែលំអ​ផ្លូវ​ជនបទ បន្ត​ជំហាន​ទី​២ ពី​ក្រាល​ក្រួស​ក្រហម ទៅ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​ជាង ១២០០ គីឡូម៉ែត្រ​

ភ្នំពេញ ២១ ឧសភា ២០១៥៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា គម្រោងកែលំអផ្លូវជនបទនឹងត្រូវបន្តទៅជំហានទី២ ដែលត្រូវអនុវត្តន៍ចាប់ពីឆ្នាំ២០១៥ នេះតទៅដើម្បីកែលំអផ្លូវជនបទពីក្រាលក្រួសក្រហម ឱ្យទៅជាផ្លូវក្រាលកៅស៊ូប្រវែងជាង ១២០០ គីឡូម៉ែត្រ នៅក្នុងខេត្តចំនួន៩…

អភិបាល​ខេត្ត​តាកែវ​ថា​ នឹង​ចាត់​វិធានការ​រដ្ឋបាល​ទៅ​លើ​មន្ត្រី​ខិលខូច​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ថ្នាំង​ថ្នាក់​

តាកែវ ២១ ឧសភា ២០១៥៖ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ស្នើអោយប្រជាពលរដ្ឋបញ្ចេញឈ្មោះមន្រ្តីខិលខូច ដែលធ្វើអោយប្រជាពលរដ្ឋមិនពេញចិត្ត ហើយឯកឧត្តមនឹងចាត់វិធានការរដ្ឋបាលទៅលើមន្រ្តីទាំងនោះ…

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែនជ័យ បើក​វេទិកា​សាធារណៈ នៅ​សង្កាត់​ភ្លើង​ឆេះរទេះ ដោះស្រាយ បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ

ភ្នំពេញ ១៩ ឧសភា ២០១៥៖ សាលាខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ បានរៀបចំបើកវេទិកាសាធារណៈ នៅវត្តជម្លុងម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយតាមសំណូមពរ និងការលើកឡើងរបស់ប្រជាពលរដ្ឋនៅទីនោះ។

ប្រឡាយ​ព្រែក​តាសោម ត្រូវ​បាន​ស្ដារ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ

កណ្ដាល ១៩ ឧសភា ២០១៥៖ ប្រឡាយព្រែកតាសោម ស្ថិតនៅត្រង់ចំណុចស្ពានលេខ៣៦ ក្នុងភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានឯកឧត្ដមម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បើកការដ្ឋានស្តារ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋចំនួន២៦១គ្រួសារ ក្នុងការធ្វើស្រែប្រាំង និងដាំដំណាំអនុផលផ្សេងៗ។

ក្រសួងបរិស្ថាន នឹង​អនុវត្តន៍​គម្រោង​បច្ចេកវិទ្យា​គ្រប់​គ្រង​សំណល់​រឹង​ដ៏​ប្រសើរ​រយៈ​ពេល​៥ឆ្នាំ

ភ្នំពេញ ១៨ ឧសភា ២០១៥៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥នេះ បានសហការជាមួយសាលារាជធានីភ្នំពេញ ដោយប្ដេជ្ញាថានឹងអនុវត្តន៍គម្រោងបច្ចេកវិទ្យា ដ៏ប្រសើរមួយដើម្បីគ្រប់គ្រងសំណល់រឹងឲ្យបានក្នុងរយៈពេល៥ឆ្នាំ។ នេះជាការលើកឡើងរបស់លោក សៅ សុភាព នាយខុទ្ទកាល័យ និងជាទីប្រឹក្សាក្រសួងបរិស្ថាន ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការគម្រោងសកម្មភាព…

សិក្ខា​សាលា​ស្ដីពី​វិធីសាស្ត្រ​ប្រើ​ប្រាស់​ឯក​សារ​ព័ត៌មាន​ស្ថាន​ភាព និង​ឯក​សារ​ពិន្ទុ​វិស័យ​ក្នុង​ការ​កសាង​ផែនការ ​និង​កម្មវិធី​វិនិយោគ​នៅ​ថ្នាក់​ក្រោម​ជាតិ

កែប ១៨ ឧសភា ២០១៥៖ ក្រោមកិច្ចសហការរវាង ក្រសួងផែនការ រដ្ឋបាលខេត្តកែប និងមន្ទីរផែនការខេត្ត កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ នៅសាលាខេត្តកែប មានរៀបចំសិក្ខាសាលាស្ដីពីវិធីសាស្ត្រប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព និងឯកសារពិន្ទុវិស័យក្នុងការកសាងផែនការ និងកម្មវិធីវិនិយោគ…

សេចក្ដី​អញ្ជើញ​ចូលរួម​ដេញថ្លៃ ការ​សាងសង់​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​

សេចក្ដីអញ្ជើញចូលរួមដេញថ្លៃ ការសាងសង់អគាររដ្ឋបាល និងសាលប្រជុំនៅស្រុកកំរៀង ខេត្តបាត់ដំបង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្រុកសំបូរ ខេត្តក្រចេះ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ស្រុកព្រៃវែង ស្រុកកំចាយមារ ខេត្តព្រៃវែង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកទឹកឈូ ខេត្តកំពត។ ទាញយកសេចក្ដីអញ្ជើញ

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​ផ្អាក​ផ្ដល់​ទិដ្ឋាការ និង​ប្រាក់​កម្រៃ លើ​ការ​ប្រើប្រាស់​មន្ត្រី​ជាប់​កិច្ចសន្យា និង​បុគ្គលិក​អណ្ដែត​គ្រប់​ក្រសួង​ ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​សម្រាប់​ឆ្នាំ​២០១៥

ទាញយកឯកសារ

ប្រកាស​​បើក​ជា​ផ្លូវការ​​ដាក់​ឱ្យ​ដំណើរការ​គម្រោង​សាកល្បង​សង្គហ​ទាន​សង្គម ដើម្បី​សុខភាព និង​អាហារូបត្ថម្ភ​មាតា ​និង​កុមារ

សៀមរាប ១២ ឧសភា ២០១៥៖ ” ភាពប្រសើរនៃអាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍គ្រប់វិស័យ”  និង ” ការវិនិយោគលើអាហារូបត្ថម្ភចំពោះម្ដាយ និងកុមារគឺជាការវិនិយោគសម្រាប់សុខភាពរបស់ប្រទេសទាំងមូល”។ នេះជាប្រសាសន៍របស់ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ…