សម្តេច​ក្រឡាហោម ស ខេង ព្រមាន​​ចាត់វិធានការ​ចំពោះ​មន្ត្រី​របស់​ខ្លួន​ណា​មាន​ការងារ​ធ្វើ​ច្រើន​កន្លែង​ធ្វើ​ឲ្យ​បាត់បង់​ប្រសិទ្ធភាព​ការងារ​ក្នុង​ម៉ោង​រដ្ឋបាល

ភ្នំពេញ ២៨ កក្កដា ២០១៥៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព គណៈកម្មការរៀបចំមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីក្រសួង។

ប្រកាស លេខ៦២៩៦.ប្រក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មការរៀបចំមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ

ទាញយកសេចក្តីប្រកាស

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ សាកល្បង​ប្រតិភូកម្ម​មុខងារ​សេវា​អនាម័យ​ជន​បទ​ដល់​ស្រុក​ចំនួន​១០ នៃ​ខេត្ត​ចំនួន​២

ភ្នំពេញ ២៧ កក្កដា ២០១៥៖ ដើម្បីអោយស្របតាមគោលដៅនៃផែនការយុទ្ធសាស្រ្តជាតិស្តីពីអនាម័យជនបទ និងទឹកស្អាតឆ្នាំ២០១៤-២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការសាកល្បងប្រតិភូកម្មមុខងារអនាម័យជនបទ ដល់រដ្ឋបាលស្រុកចំនួន១០ គឺស្រុកបរសេដ្ឋ ស្រុកគងពិសី ស្រុកថ្ពង ស្រុកឱរ៉ាល់ និងស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺ និងស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកតំបែរ ស្រុកមេមត់ និងស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ…

ប្រជាពលរដ្ឋ​៨ភូមិ ក្នុង​សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​យក​ទៅ​ប្រើប្រាស់

ភ្នំពេញ ២៧ កក្កដា ២០១៥៖ នៅសាលាសង្កាត់ពងទឹក ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន០៨ ចំនួន៣.៣៦៩ប័ណ្ណ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ តំណាងលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

មន្ត្រី​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជាង​១៥​ម៉ឺន​​នាក់ នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​​ក្រុម​ប្រឹក្សា

ភ្នំពេញ ២៣ កក្កដា ២០១៥៖ មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាង១៥ម៉ឺននាក់ ដោយរួមទាំងមន្ត្រីរាជការបំពេញការងារនៅសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេលដែលមានលក្ខន្តិកៈដោយឡែកសម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិហើយ នឹងត្រូវធ្វើសមាហរណកម្មទៅក្រោមអង្គភាពវិមជ្ឈការ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សា លើកលែងតែមុខតំណែងណាដែលរាជរដ្ឋាភិបាល ក្រសួង ចាត់តាំងឱ្យទៅធ្វើការជាមួយ។

អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ស្រុក​ជលគិរី​បាន​ចាប់​ផ្ដើម​សាងសង់

កំពង់ឆ្នាំង ២៤ កក្កដា ២០១៥៖ អគាររដ្ឋបាលចំនួន១ខ្នងមាន២ជាន់ និងសាលប្រជុំមួយខ្នងរបស់ស្រុកជលគិរី ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពីអភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និង ប្រជាពលរដ្ឋសរុបប្រមាណ៧០០នាក់។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង

បាត់ដំបង ២៣ កក្កដា ២០១៥៖ ក្រុមប្រឹក្សាក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋស្តីពីកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ នៅសាលាក្រុងបាត់ដំបង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥…

ពិធី​បញ្ចុះ​បឋមសិលា​ សាងសង់​អាគា​រដ្ឋបាល ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង

កណ្ដាល ២២ កក្កដា ២០១៥៖ អាគារដ្ឋបាលឃុំត្រពាំងវែង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ត្រូវបានឯកឧត្ដមម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល អញ្ជើញបញ្ចុះបឋមសិលាដើម្បីចាប់ផ្ដើមសាងសង់ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។

ប្រកាស​លេខ​៨៣០សហវ.ប្រក ចុះ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៥ ស្ដីពី​ វិធាន និង​នីតិវិធី​ នៃ​ការ​អនុវត្ត​ប្រាក់​បេសកកម្ម​នៅ​ក្នុង និង​ក្រៅ​ប្រទេស​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ទាញយកប្រកាស

ប្រកាស​លេខ​៨៣៨ សហវ.ប្រក ចុះ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥ ស្ដីពី​វិធាន និង​នីតិវិធី​ចំណាយ​ សម្រាប់​វគ្គ​បណ្ដុះបណ្ដាល និង​សិក្ខាសាលា​នៃ​ក្រសួង ស្ថាប័ន​ថវិកា​កម្មវិធី

ទាញយកប្រកាស