លោកអភិបាលខណ្ឌដង្កោ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ពលរដ្ឋ១១៤នាក់ ក្នុងសង្កាត់ស្ពានថ្ម
ភ្នំពេញ ៦ សីហា ២០១៥៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីនគរបាលខណ្ឌ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋតាមខ្នងផ្ទះនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដើម្បីឲ្យពួកគាត់បានយកទៅប្រើប្រាស់តាមតម្រូវការក្នុងផ្លូវសុចរិតត្រឹមត្រូវ ការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ចំនួន១១៤សន្លឹក ស្មើនឹង១១៤នាក់ (ស្ត្រី៦៤នាក់)។