កិច្ច​ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល លើក​ទី​០៥ អាណត្តិ​ទី​០​២

កណ្ដាល ១៤ តុលា ២០១៤៖ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្រុមប្រឹក្សា ខេត្តកណ្ដាល បានបើកិច្ចប្រជុំលើកទី០៥ អាណត្តិទី០២ នៅសាលាខេត្តកណ្ដាល។

គណៈ​បញ្ជាការ​ឯកភាព ខេត្ត​ព្រះវិហារ បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព

ព្រះវិហារ ១៣ តុលា ២០១៤៖ គណៈបញ្ជាការឯកភាពខេត្ដព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្នុងរយៈពេល៣ខែកន្លងមកនេះ។

អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​របស់​សិស្ស​ស្រី​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ថ្នាក់​បឋម​សិក្សា​

ភ្នំពេញ ១៣ តុលា ២០១៤៖ តំណាងក្រសួង ស្ថាប័ន និង អង្គការសង្គមស៊ីវិលបានបង្ហាញស្រដៀង គ្នាថាក្នុងឆ្នាំ២០១៣ កន្លងមកនេះ អត្រាចុះឈ្មោះចូលរៀនរបស់សិស្សស្រីនៅថ្នាក់បឋមសិក្សាមាន ការកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំកន្លងមក។

ប្រជាពលរដ្ឋ​ឃុំ​ស្រែចែង ​ទទួល​បាន​អគារ​សិក្សា​៣ខ្នង ពី​សប្បុរសជន​ពី​ប្រទេស​ជប៉ុន​តាមរយៈ​ស្ថានទូត​ប្រចាំ​កម្ពុជា

កំពត ១៣ តុលា ២០១៤៖ តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៃអនុវិទ្យាល័យទួលផ្ចឹក ក្នុងឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពតមានកិត្តិយសដ៏ថ្លៃថ្លាបានទទួលអគារ  សិក្សាចំនួន៣ខ្នងស្មើនឹង១១បន្ទប់ដែលជាអំណោយរបស់សប្បុរសជនមកពីប្រទេសជប៉ុន…

ព្រះរាជក្រឹត្យ​លេខ​ នស​/រកត​/០៨១៤​/១០១១​ ចុះ​ថ្ងៃ​ទី​៧​ ខែ​សីហា​ ឆ្នាំ​២០១៤​ ស្តី​ពី​ការ​តែង​តាំង​ឯកឧត្តម​ ង៉ាន់ ​ចំរើន​ ឋានន្តរស័ក្តិឧត្តម​មន្រ្តី​ថ្នាក់​លេខ​៣​ ជា​អនុ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ទាញយកអនុក្រឹត្យ

សង្កាត់​តាក្តុល​ទទួល​បាន​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង ១៤០០ ម៉ែត្រ

កណ្ដាល ១០ តុលា ២០១៤៖ ប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល រីករាយដោយទទួលបានផ្លូវបេតុង១ខ្សែពីសាលាខេត្តកណ្ដាល ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដល់មូលដ្ឋានក្នុងឆ្នាំ២០១៤។

ប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​កំពត​ លើក​ទី​៥ អាណត្តិ​ទី​២

កំពត ១០ តុលា ២០១៤៖ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត មានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត។

ព្រះរាជក្រឹត្យ​កែសម្រួល​និង​បន្ថែម​សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប)

ទាញយកព្រះរាជក្រឹត្យ

អនុក្រឹត្យលេខ២៦៤អនក្រ.បកចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤របស់រាជរដ្ឋាភិបាលស្តីពី ការរៀបចំ និងការ​ប្រព្រឹត្ត​ទៅ​នៃអគ្គ​នាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហា​ផ្ទៃ

ទាញយកអនុក្រឹត្យ

សេចក្តី​​សម្រេច​​លេខ​២៣០៧​សសរ​ចុះ​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១​៤របស់​ក្រសួង​មហាផ្ទៃ​​ ស្តីពីការផ្ទេរការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យ​ប្រជាពលរដ្ឋ​ពី​រចនា​សម្ព័ន្ធ​សាលាខណ្ឌមានជ័យ​ ទៅរចនាសម្ព័ន្ធ​សាលាខណ្ឌ​ច្បារអំពៅ​

ទាញយកសេចក្តីសម្រេច

កិច្ច​ប្រជុំ​គណៈ​អភិបាល​ខេត្ត​កណ្ដាល​ប្រចាំ​ឆ្នាំ​២០១៤

កណ្ដាល ៩ តុលា ២០១៤៖ កិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាលប្រចាំឆ្នាំ២០១៤ បានដំណើរការ ក្រោមអធិបតីភាព ឯកឧត្ដម ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក។