អាជ្ញាធររាជធានីប្រកាសយករដូវប្រាំងឆ្នាំ២០១៥ ជារដូវធ្វើប្រព័ន្ធលូទី១ផ្លូវទី២
ភ្នំពេញ ៩ ធ្នូ ២០១៤៖ លោក ប៉ា សុជាតិវង្ស បានប្រកាសថា អាជ្ញាធររាជធានីភ្នំពេញ បានកំណត់យករដូវប្រាំងឆ្នាំ២០១៥ ជាឆ្នាំធ្វើប្រព័ន្ធលូ ក្នុងទីក្រុងដែលជា អាទិភាព ទី១ ។ ចំណែកការងារ ស្ថាបនាផ្លូវជាអាទិភាពទី២ ចំពោះមុខ របស់អាជ្ញាធររាជធានីភ្នំពេញដើម្បីជួយ កាត់បន្ថយការលិចលង់ដោយជំនន់ទឹក ភ្លៀងនៅរដូវវស្សាឆ្នាំ២០១៥ ខាងមុខ ។