ADB ៖ ប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចខ្ពស់
ភ្នំពេញ ២៥ មីនា ២០១៥៖ របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ បានបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តរីកចម្រើននៅឆ្នាំ២០១៥ និង២០១៦ ដោយសារតែភាពកាន់តែរឹងមាំនៃដំណើរការសេដ្ឋកិច្ចរបស់ដៃគូ ពាណិជ្ជកម្មដូចជា សហរដ្ឋអាមេរិក និងប្រទេសថៃ ព្រមទាំងសហភាពអឺរុប ធូរស្រាលនៃស្ថានភាពនយោបាយ និងទីផ្សារពលកម្មក្នុងស្រុក និងការធ្លាក់ចុះទាបជាងមុននៃតម្លៃប្រេងឥន្ធនៈ។