ពលករខ្មែរដែលកំពុងស្នាក់នៅ ធ្វើការមិនស្របច្បាប់នៅប្រទេសថៃ សូមទៅរកមណ្ឌលច្រកចេញចូលតែមួយតាមខេត្តថៃដែលខ្លួនរស់នៅ
ភ្នំពេញ ១៨ កក្កដា ២០១៤ ៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅ ព្រះរាជាណាចក្រថៃ បានជូនដំណឹងដល់បងប្អូន ពលករកម្ពុជាទាំងអស់ ដែលកំពុងស្នាក់នៅធ្វើការ មិនស្របច្បាប់ក្នុងប្រទេសថៃ សូមទៅចុះបញ្ជីនៅ « មជ្ឈមណ្ឌលច្រកចេញចូលតែមួយ » នៅតាមបណ្តាខេត្តថៃ ដែលខ្លួនកំពុងស្នាក់នៅ ដើម្បីធានាភាពស្របច្បាប់របស់ខ្លួននោះ។