វីដេអូ៖ ប្រសាសន៍ទាំងស្រុង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ថ្ងៃទី១៦ វិច្ឆិកា ២០១៥
ចុចទីនេះដើម្បីទស្សនាវីដេអូ។
ចុចទីនេះដើម្បីទស្សនាវីដេអូ។
ទាញយកសុន្ទរកថាឯកឧត្តម សាយ សំអាល់
ទាញយកសុន្ទរកថា ឯកឧត្តម ងី ច័ន្រ្ទផល
ទាញយកអនុក្រឹត្យ
ទាញយកសេចក្ដីណែនាំ
ទាញយកសុន្ទរកថា។
ភ្នំពេញ ១៦ វិច្ឆិកា ២០១៥៖ រាល់ចំណូលដែលប្រមូលបានពីសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាចំណូលផ្ទាល់របស់រដ្ឋបាលរាជធានី ក្រុង ស្រុកសាមី។ ហើយរដ្ឋបាលរាជធានី ក្រុង ស្រុកអាចប្រើប្រាស់ថវិការបស់ខ្លួន ឬថវិកាពីប្រភពផ្សេងទៀត សម្រាប់គាំទ្របន្ថែមលើការចំណាយសម្រាប់ការផ្ដល់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ…
ភ្នំពេញ ១៣ វិច្ឆិកា ២០១៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសចាប់ផ្ដើមដាក់ឱ្យក្រសួង មន្ទីរ ស្ថាប័នរដ្ឋ ទាំងអស់អនុវត្តន៍នីតិវិធីថវិកាកម្មវិធី ដើម្បីឱ្យស្ថាប័នទាំងនោះកត់ត្រាការចំណូល ចំណាយលើសកម្មភាពការងារ ស្របគ្នាទៅនឹងលទ្ធផលដែលទទួលបាន។
ស្វាយរៀង ១២ វិច្ឆិកា ២០១៥៖ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ពៅ សុភាព អភិបាលរងខេត្ត ដោយមានការចូលរួមពី…
មណ្ឌលគិរី ១២ វិច្ឆិកា ២០១៥៖ បញ្ហាសំខាន់ចំនួន៣ត្រូវបានប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកា សាធារណៈថ្នាក់ជាតិមួយដែលបានធ្វើឡើងនៅសាលាឃុំស្រែសង្គម ក្នុងស្រុកកោះញែក ដោយបញ្ហាទាំងអស់នោះរួមមាន ១-សំណូមពរឲ្យអាជ្ញាធរជួយជួសជុលអណ្ដូងស្នប់ដែលខូចមួយចំនួនក្នុងឃុំ ២-សំណូមពរឲ្យមន្ទីរកសិកម្មធ្វើយុទ្ធនាការចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី នៅភូមិមួយចំនួនបន្ថែមទៀតក្នុងឃុំ និង ៣-សំណូមពរសុំឲ្យអជ្ញាធរស្រុកជីកប្រឡាយទឹកថ្មី តាមបណ្តោយផ្លូវទាំងអស់ក្នុងភូមិទាំង៩ នៅឃុំស្រែសង្គម។
លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយក្រសួងបរិស្ថាន នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៧: ៣០នាទីព្រឹក នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ (អគារS)។ ទាញយកសេចក្ដីប្រកាសព័ត៌មាន
ព្រះសីហនុ ១១ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានបើកវេទិកាសាធារណៈមួយនៅវេទិកាបុណ្យជាតិ៧ មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនផងដែរ។