សេចក្ដី​ព្រាង​បឋម​នៃ​វិសោធនកម្ម​ច្បាប់ព្រៃ​ឈើ​ ច្បាប់​ជល​ផល​ និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ​ត្រូវ​បាន​ដាក់​ជូន​ភាគី​ពាក់ព័ន្ធ​ដើម្បី​ពិគ្រោះ​យោបល់ ​

ភ្នំពេញ ២៥ មេសា ២០១៧៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំសេចក្ដីព្រាងវិសោធនកម្មច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិក្រោមអធិបតីភាពបើកសិក្ខាសាលាដោយ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ…

អាហារូបករណ៍​ដល់​មន្ត្រី​រាជការ​នៃ​ក្រសួង​មហាផ្ទៃ សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​តាមរយៈ​កម្មវិធីអភិវឌ្ឍន៍​សមត្ថភាព​របស់ “គម្រោង​សាលា​អភិបាលកិច្ច”

ភ្នំពេញ ២១ មេសា ២០១៧៖ ឱកាសអាហារូបករណ៍ សម្រាប់វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលតាមរយៈកម្មវិធី អភិវឌ្ឍន៍សមត្ថភាពរបស់ “គម្រោងសាលាអភិបាលកិច្ច” នៃក្រសួងមហាផ្ទៃ ឆ្នាំ ២០១៧ នឹងធ្វើការជ្រើសរើសសិក្ខាកាមមន្ត្រីរាជការក្រសួងមហាផ្ទៃចូលរួមវគ្គបណ្ដុះបណ្ដាល ២៥ រូប។

ប្រធាន​សម្របសម្រួល​គម្រោង LASED II រំលឹក​មិន​ឱ្យ​មេ​ឃុំ និង​ស្មៀន​ឃុំ បញ្ជាក់​លើ​ឯកសារ​ទិញ​ លក់​ដី​ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច

ភ្នំពេញ ៣០ មីនា ២០១៧៖ ឯកឧត្ដម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានរំលឹកមិនឱ្យមេឃុំ និងស្មៀនឃុំ បញ្ជាក់លើឯកសារទិញ លក់ដីក្នុងតំបន់ដីសម្បទានសង្គមកិច្ចដើម្បីធានាថាប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពេញលេញ ពីការអនុវត្តគម្រោង។

ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ថ្មី​ចំនួន​៦​ ត្រូវ​បាន​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ

កំពង់ស្ពឺ ២៩ មីនា ២០១៧៖ ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រហ័ស និងនៅកៀកជិតប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព រាជរដ្ឋាភិបាលកម្ពុជា បានបើកសម្ពោធ និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋសម្រាប់រដ្ឋបាលស្រុកថ្មីចំនួន៦ បន្ថែមលើការិយាល័យដែលមានសម្រាប់ក្នុងក្រុង ស្រុក ខណ្ឌចំនួន៤៦ នៅរដ្ឋបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។

លេខាធិការដ្ឋាន គ.ជ.អ.ប ប្រជុំ​ពង្រឹង​ការ​អនុវត្ត​ការងារ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២៣ មីនា ២០១៧៖ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បានធ្វើការណែនាំឱ្យទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិរាជធានី ខេត្ត ធ្វើការប្រមូលទិន្នន័យមន្ត្រី បុគ្គលិកនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងពង្រឹងការគាំទ្រការអនុវត្តការងារកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

វេទិកា​​ចែក​​រំលែក​​មេរៀន​​បទ​ពិសោធន៍​​លើក​ទី​១ ស្ដី​ពី​​ការ​អនុវត្ត​​ផែនការ​​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​​សង្គម​

ភ្នំពេញ ១៦ មីនា ២០១៧៖ ដោយមានកិច្ចសហការជាមួយ គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជាបានរៀបចំវេទិកាចែករំលែកមេរៀនបទពិសោធន៍លើកទី១ ស្ដីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ ក្រោមជំនួយឧបត្ថម្ភពី ADB 

សេចក្ដី​ជូនដំណឹង​ ស្ដីពី​ការ​អនុវត្ត​គោលការណ៍ និង​នីតិវិធី​ចំពោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឬ​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ដែល​បាន​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​ បេក្ខជន​បម្រុង​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រ​ប្រឹក្សា​ឃុំ សង្កា

ទាញយកសេចក្ដីជូនដំណឹង

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី ជំនាញ​ប្រឹក្សា​យោបល់ និង​ឯកសារ​បច្ចេកទេស​នានា​សម្រាប់​ក្រុម​ប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​

ខេត្តព្រះសីហនុ ១៤ មីនា ២០១៧៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញប្រឹក្សាយោបល់ និងឯកសារបច្ចេកទេសនានាសម្រាប់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារអូរឈើទាល ខេត្តព្រះសីហនុ ដោយមានការគាំទ្រពីអង្គការ GIZ។

សម្ដេច​ក្រឡាហោម៖ គោល​នយោបាយ​បញ្ជ្រាប​យេនឌ័រ​អាច​ដំណើរការ​ទៅ​បាន គឺ​មាន​តែ​ខិតខំ​ប្រឹងប្រែង​បន្ត​​ទាំង​អស់​គ្នា​

ភ្នំពេញ ៦ មីនា ២០១៧៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានរៀបចំអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៦ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលផ្ដោតលើប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»  ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការជានារីគ្រប់ឋានានុក្រមនៃក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេច​តេជោ ​ហ៊ុន សែន បន្ត​ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន​ទាំង​អស់​ត្រូវ​ខិតខំ​ផ្ទេរ​មុខងារ និងធនធាន​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២៤ កុម្ភៈ ២០១៧៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្តជំរុញឱ្យក្រសួង ស្ថាប័នថ្នាក់ជាតិទាំងអស់ត្រូវបន្តខិតខំផ្ទេរមុខងារ និងធនធានសមស្របទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិយ៉ាងតិចចំនួនមួយ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

អនុក្រឹត្យ លេខ១៨ អនក្រ.បក ចុះ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្ដីពី​ការ​បង្កើត​យន្តការ​ច្រក​ចេញចូល​តែមួយ​សម្រាប់​ការ​ផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ទាញយកអនុក្រឹត្យ