ឯ​ក​ឧត្តម​ មា​ស​ ​សឿ​ន អញ្ញើ​ញពិ​និត្យ​ស្ថាន​ភា​ព ផ្លូ​វ និង​ស្ពាន​ ក្នុង​ស្រុ​កស្អា​ង ​និង​ស្រុ​កកោះ​ធំ

កណ្ដាល ១២ ធ្នូ ២០១៤៖ ឯកឧត្ដមមាស សឿន សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល រួមដំណើរដោយលោកយឹង ញ៉ឹប ទីប្រឹក្សាក្រសួងព័ត៌មាន និងមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវ ស្ពាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅ ត្រើយខាងកើតទន្លេបាសាក់ក្នុងស្រុកស្អាង និងស្រុកកោះធំខេត្តកណ្ដាល។

សេចក្ដី​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ សាងសង់​អគារ​រដ្ឋបាល​ និង​សាល​ប្រជុំ​នៅ​ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ភ្នំពេញ ១១ ធ្នូ ២០១៤៖ កាលបរិច្ឆេទផុតកំណត់សម្រាប់ដាក់សំណើដេញថ្លៃ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ត្រឹមម៉ោង០៩:០០ ព្រឹក។

ព័ត៌មានវិទ្យា​មាន​តួនាទី​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១១ ធ្នូ ២០១៤៖ មន្ត្រីព័ត៌មានវិទ្យា ថ្នាក់រាជធានី ខេត្ត មានតួនាទី សំខាន់ណាស់ ក្នុងការគាំទ្រ ដល់ដំណើរការ ប្រព្រឹត្តទៅ របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ លើផ្នែកព័ត៌មានវិទ្យា ជាពិសេស គាំទ្រផ្នែកបច្ចេកទេស បន្តដល់ មន្ត្រីព័ត៌មានវិទ្ យាថ្នាក់ក្រុង ស្រុក។

សិក្ខាសាលា​ពិគ្រោះយោបល់​ស្ពី​ពី​ ការ​អភិវឌ្ឍ​ស្ថាប័ន​សម្រាប់​ការ​គ្រប់គ្រង​កាក​សំណល់​តាម​បែប​វិម្ឈការ​

ភ្នំពេញ ១១ ធ្នូ ២០១៤៖ ការគ្រប់គ្រងកាកសំណល់ គឺជាមុខងារមួយក្នុងចំណោមមុខងារផ្សេងទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលត្រូវផ្ទេរទាំងមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លេីកទី១ អាណត្តិទី២

កោះសូទិន-កំពង់ចាម ១១ ធ្នូ ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លេីកទី១ អាណត្តិទី២ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៤  នៅសាលាស្រុកកោះសូទិន។

អាជ្ញាធរ និង​ជំនាញ​សម្រេច​រំលាយ​ដី​កោះដាច់​ដើម្បី​បញ្ចៀស​ការបាក់​ច្រាំងទន្លេ​ ​

កំពង់ចាម ១១ ធ្នូ ២០១៤៖  អាជ្ញាធរខេត្ដ កំពង់ចាម បានសម្រេច កាយដីជាព្រែក ឬប្រឡាយ ដើម្បីរំលាយដីកោះ ទំហំជិត ២០០ហិកតា ដែលស្ថិតក្នុង ភូមិសាស្ដ្រ ឃុំកោះសំរោង ស្រុកកំពង់សៀម ប្រយោជន៍ ដើម្បីបញ្ចៀស ទឹកហូរបាក់ ច្រាំងទន្លេ អស់ជាច្រើនកន្លែង នាពេល កន្លងមកនោះ ។

អភិបាល ស្រុកកៀនស្វាយ ទុកឲ្យទីតាំងចិញ្ចឹមជ្រូក ប៉ះពាល់បរិស្ថាន ការរស់នៅ របស់អ្នកភូមិគគីរ

កណ្តាល ១១ ធ្នូ ២០១៤៖ អ្នកភូមិគគីរ ស្នើចៅស្វាយ ស្រុកកៀនស្វាយ ជួយមាន វិធានការណ៍ លើ ទីតាំង ចិញ្ចឹម សត្វជ្រូក ដែលកំពុងធ្វើប៉ះ ពាល់ដល់បរិស្ថាន រស់នៅ របស់ប្រជាពលរដ្ឋ ក្នុងភូមិ ។

សេចក្ដី​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ សាងសង់​អគារ​រដ្ឋបាល​ និង​សាល​ប្រជុំ​នៅ​ស្រុកកែវ សីមា ខេត្ត​មណ្ឌលគិរី

មណ្ឌលគិរី ៩ ធ្នូ ២០១៤៖ កាលបរិច្ឆេទ ផុតកំណត់ សម្រាប់ការ … អានបន្ត

ជប៉ុន ផ្តល់​ថវិកា 306,442$ សម្រាប់​ជួសជុល ប្រព័ន្ធធារាសាស្ត្រ នៅ​ខេត្តកំពង់ចាម តាកែវ និង​ស្វាយរៀង

ភ្នំពេញ ៩ ធ្នូ ២០១៤៖ ក្រោមគ្រោងការណ៍ នៃកិច្ចសហ ប្រតិបត្តិការ សេដ្ឋកិច្ច របស់ជប៉ុន ជំនួយ ឧបត្ថម្ភ ឥតសំណង សម្រាប់ គម្រោង ទ្រង់ទ្រាយតូច សន្តិសុខ មនុស្សជាតិ (ជំនួយគូសាណូណ៍) រដ្ឋាភិបាលជប៉ុន បានផ្តល់ទឹកប្រាក់ សរុបចំនួន ៣០៦.៤៤២ ដុល្លារអាមេរិក ដល់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តចំនួនបី។ កិច្ចសន្យា ផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃនេះ ដោយ ឯកឧត្តម គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូត ជប៉ុន ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា និងអ្នកតំណាងស្ថាប័ន ទទួលជំនួយ ទាំងបី សម្រាប់គម្រោង…

លេខាធិការដ្ឋាន គ.ជ.អ.ប ផ្សព្វផ្សាយ​ឯកសារ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​

ភ្នំពេញ ៩ ធ្នូ ២០១៤៖ ដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមជាតិ មានគណនេយ្យភាព ចំពោះ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានសាកល្បង ផ្ទេរមុខងារ និងធនធាន ជាអាទិភាព ចំនួន៣ ដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលមានដូចជា សេវាសុខាភិបាល សេវាអប់រំ និងសេវាសាធារណៈ របស់ឃុំ សង្កាត់។

សេចក្ដី​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ សាងសង់​អគារ​រដ្ឋបាល​ និង​សាល​ប្រជុំ​នៅ​ក្រុងព្រះវិហារ ខេត្តព្រះវិហារ

ភ្នំពេញ ០៩ ធ្នូ ២០១៤៖ កាលបរិច្ឆេទផុតកំណត់សម្រាប់ដាក់សំណើដេញថ្លៃ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ត្រឹមម៉ោង០៨:៣០ ព្រឹក។

ពិធី​ប្រកាស​ចូល​កាន់​​​តំណែង​ អភិបាល អភិបាលរង​ក្រុង និង​នាយក​រដ្ឋបាល​ សាលាក្រុងសៀមរាប​

សៀមរាប ៩ ធ្នូ ២០១៤៖ កាលពីវេលាព្រឹកថ្ងៃទី០៩ ធ្នូ ២០១៤ នេះ នៅសាលាក្រុងសៀមរាប មានរៀបចំពិធី ប្រកាសចូលកាន់តំណែង ជា អភិបាល អភិបាលរងក្រុង និងនាយករដ្ឋបាល សាលាក្រុង ក្រោមអធិបតីភាព លោកឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប  ដោយមានការអញ្ជើញ ចូលរួមពី សំណាក់ លោកជាអភិបាលរងខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចៅសង្កាត់ ផងដែរ ។