កិច្ចប្រជុំ​បូក​សរុប​របាយការណ៍​លទ្ធផល​នៃ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ប្រចាំឆ្នាំ​២០១៤

ព្រះសីហនុ ១៨ ធ្នូ ២០១៤៖ រដ្ឋបាលសាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពប្រចាំឆ្នាំ២០១៤ កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៤ នៅសាលប្រជុំតូចនៃសាលាខេត្តព្រះសីហនុ។

វេទិកាសាធារណៈស្តីពីសក្តានុពល និងចក្ខុវិស័យនៃការអភិវឌ្ឍក្រុងតាខ្មៅ

កណ្តាល ១៨ ធ្នូ ២០១៤៖ វេទិកាសាធារណៈ ស្តីពីសក្តានុពល និងចក្ខុវិស័យនៃការអភិវឌ្ឍក្រុងតាខ្មៅ ខេត្តកណ្តាល នេះ មានគោលបំណង ដើម្បីពិភាក្សា លើសក្តានុពល ក្នុងការកំណត់ នូវចក្ខុវិស័យគោលដៅ និងយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍរូបវន្ត ឬកសាងប្លង់គោលប្រើប្រាស់ដី ប្រកបដោយប្រសិទ្ធភាព ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០២៣។ នេះជាប្រសាសន៍ ឯកឧត្តមបណ្ឌិត ម៉េង ប៊ុនណ្ណារិទ្ធ អគ្គលេខាធិការរង នៃគណៈកម្មាធិការ រៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ…

ក្រសួងមហាផ្ទៃ បណ្តុះបណ្តាល ការចុះបញ្ជីអត្រានុកូលដ្ឋាន សាកល្បង តាមប្រព័ន្ធព័ត៌មានវិទ្យា

បាត់ដំបង ១៧ ធ្នូ ២០១៤៖ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០១៤ បានរៀបចំ វគ្គបណ្តុះបណ្តាល ដល់សង្កាត់ គោលដៅ ចំនួន១០ នៃខេត្តបាត់ដំបង ស្តីពី ការអនុវត្តសាកល្បង ការចុះបញ្ជី អត្រានុកូលដ្ឋាន តាមប្រព័ន្ធ ព័ត៌មានវិទ្យា នៅសាលប្រជុំ សាលាខេត្តបាត់ដំបង។

កិច្ចប្រជុំកសាងផែនការអភិវឌ្ឍន៍ក្រុងបាត់ដំបង

បាត់ដំបង ១៧ ធ្នូ ២០១៤៖ សាលប្រជុំសាលាក្រុងបាត់ដំបងសង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង បានបើកកិច្ចប្រជុំ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។

ប្រទេសកម្ពុជាផ្សព្វផ្សាយច្បាប់មូលដ្ឋានទាំងបី ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌

ភ្នំពេញ ១៦ ធ្នូ ២០១៤៖ ច្បាប់ចំនួន៣ គឺមានច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។

គម្រោង អភិវឌ្ឍន៍មូលដ្ឋាន ចំនួន៨១ បានទទួលការគាំទ្រ សំរាប់ឆ្នាំ២០១៥ នៅស្រុកកៀនស្វាយ

កណ្តាល ១៦ ធ្នូ ២០១៤៖ លទ្ឋផល នៅក្នុងសិក្ខាសាលា សមាហរណកម្ម ផែនការ ថ្នាក់ស្រុក ចាប់ពីឆ្នាំ២០០៣ ដល់២០១៤ ចំនួនគំរោង ដែលបានស្នើឡើង និងគម្រោង ទទួលការគាំទ្រ មានការកើនឡើង ជាបន្តបន្ទាប់។ នេះជាការលើកឡើង របស់លោក ហៀង ធៀប អភិបាលស្រុក កៀនស្វាយ ខេត្តកណ្តាល ក្នុងសមាហរណកម្ម ផែនការឃុំ នៅថ្នាក់ស្រុក ដែលបានដំណើរការ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០៤ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលរង ខេត្តកណ្តាល។

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៧ របស់ខេត្តកណ្តាល

កណ្តាល ១៦ ធ្នូ ២០១៤៖ កិច្ចប្រជុំលើកទី៧ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី២ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាខេត្តកណ្តាល។

អនុក្រឹត្យលេខ៣០៩អនក្រ.បក ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាលស្តីពី ការគ្រប់គ្រង និងការចាត់ចែងសេវាបង្រៀនក្នុងគ្រឹះស្ថានបឋមសិក្សាសាធារណៈ

ទាញយកអនុក្រឹត្យ

ចុះ​វាយតម្លៃ​ ការ​អនុវត្ត​ គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការ​ប្រែប្រួល​អាកាសធាតុ​ ខេត្ត​បាត់ដំបង

បាត់ដំបង ១៦ ធ្នូ ២០១៤៖ លេខាធិការដ្ឋានគ.ជ.អ.ប និងតំណាងអង្គការ UNCDF ដោយមានកិច្ចសហការ ជាមួយ រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃ១៥-១៩ ខែធ្នូ ឆ្នាំ២០១៤ បានចុះ សិក្សា វាយតម្លៃ ការអនុវត្ត គម្រោង រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាល២ (LGCCII) ក្នុងស្រុក គោលដៅ ទាំងប្រាំ នៃខេត្តបាត់ដំបង រួមមាន ស្រុកសំពៅលូន ស្រុកបវេល ស្រុកថ្មគោល ស្រុកមោងឬស្សី និងស្រុករុក្ខគិរី។

សុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីព្រៃឈើអាស៊ាន-កូរ៉េ លើកទី២ ទីក្រុងប៊ូស៊ាន សាធារណរដ្ឋកូរ៉េ

ទាញយកសុន្ទរកថា