ក្រុម​ប្រឹក្សា​ខេត្ត​ ជំរុញ​រដ្ឋបាល​ខេត្ត​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន

បន្ទាយមានជ័យ ២៩ មករា ២០១៥៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី២របស់ ក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានជំរុញឱ្យផ្នែកពាក់ព័ន្ធរបស់ អាជ្ញាធរខេត្តត្រូវបន្តសិក្សាស្រាវជ្រាវដោះស្រាយបញ្ហាប្រឈមសំណួរ សំណូមពរ ដែលបានទទួលមកពីវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់រដ្ឋបាលខេត្ត កាលពីចុងឆ្នាំ២០១៤ឱ្យបានលឿន។

ផអ៣ទី២បានកំណត់ចំនួនជាក់លាក់ក្នុងការលើកកម្ពស់ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចចិត្ត

ភ្នំពេញ ២៩ មករា ២០១៥៖ «ដើម្បីធានាដល់ការលើកកម្ពស់ស្រ្តីអោយមានសមភាពជាមួយបុរសក្នុងការសម្រេចចិត្តកិច្ចការសំខាន់ៗ ផអ៣ទី២ បានកំណត់ពីបរិយាប័ន្ននូវគ្រប់លទ្ធផលរំពឹងទុកនីមួយៗ ព្រមទាំងក្នុងសកម្មភាពអនុវត្តនីមួយៗផងដែរ»…

វិស័យ​អប់រំ​ខេត្ត​បន្ទាយមានជ័យ​មាន​ការ​រីកចម្រើន ទាំង​បរិមាណ និង​គុណភាព

បន្ទាយមានជ័យ ២៨ មករា ២០១៥៖ ថ្លែងនៅក្នុងឱកាស បើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៣-២០១៤ និងទិសដៅឆ្នាំសិក្សា ២០១៤-២០១៥ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ អភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា វិស័យអប់រំនៅខេត្តពីមួយឆ្នាំទៅមួយឆ្នាំកាន់តែទទួលបានការរីកចម្រើនទាំងបរិមាណ និងគុណភាព។

ក្រសួង​សុខាភិបាល​នឹង​ចាត់​វិធានការ​រួម​ក្នុង​ការ​ត្រួតពិនិត្យ​សេវា​ឯកជន​ និង​ស្ថាប័ន​សុខភាព​ខុស​ច្បាប់

ភ្នំពេញ ២៨ មករា ២០១៥៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងនឹងចាត់វិធានការរួមដើម្បីត្រួតពិនិត្យសេវាឯកជន និងស្ថាប័នសុខភាពខុសច្បាប់ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់យើងឱ្យកាន់តែរឹងមាំ សម្រាប់ជាទំនុកចិត្តដល់ប្រជាជនរត់មករកសេវាជាតិរបស់យើង។

ឯកឧត្តមអភិបាលខេត្តកំពត អំពាវនាវ​ឲ្យពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផល​វត្តពោធិ៍សិរីជួច ស្រុកបន្ទាយមាស

កំពត ២៨ មករា ២០១៥៖ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ ក្នុងពិធីសម្ពោធ សមិទ្ធផលបង្កើត បន្ថែមថ្មី នៅវត្តពោធិ៍សិរីជួច ស្ថិតក្នុង ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ថា ការកសាងត្រូវប្រើប្រាស់ ពេលវេលាយូរណាស់ ទម្រាំបានសម្រេច តែបើចង់បំផ្លាញវិញ មិនចាំបាច់ ចំណាយពេលយូរទេ ពោលគឺ…

ឆ្នាំ២០១៤ ស្ត្រីមានផ្ទៃពោះ ចំនួនជាង១.៣០០នាក់ បានចូលមក សម្រាលកូន នៅមន្ទីរពេទ្យបង្អែកចម្ការចេក

ព្រះសីហនុ ២៧ មករា ២០១៥៖ ប្រធានមន្ទីរពេទ្យបង្អែកចម្ការចេក ខេត្តព្រះសីហនុ បានឱ្យដឹងថា ស្រ្តីមានផ្ទៃពោះ ដែលបាន ចូលមកសម្រាលកូន ក្នុងឆ្នាំ២០១៤ មានចំ នួនជាង១.៣០០នាក់ ដែលតួលេខនេះ មានការកើនឡើងជាងឆ្នាំ ២០១៣។

ខេត្ត​កំពង់ចាម​ ដាក់​បំពង់​ទឹក​ស្អាត​ ក្នុង​​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​

កំពង់ចាម ២៧ មករា ២០១៥ ៖ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តកំពង់ចាម បានបើកការដ្ឋានដាក់បំពង់ទឹកស្អាត កាលពីថ្ងៃទីទី២៧ ខែមករា ឆ្នាំ២០១៥ នៅខេត្តកំពង់ចាម…

លិខិត លេខ០៥២៨លស.អក​ ចុះថ្ងៃទី២២ ខែមករា​ ឆ្នាំ២០១៥ របស់អជ្ញាធរអគ្គីសនីកម្ពុជា ស្តីពី​ការអនុវត្តជំហានទី១ ក្នុងការតភ្ជាប់ចរន្ត៦១០រៀល ជូនកម្មករ កម្មការិនី ដែលជួលផ្ទះ ឬបន្ទប់ ក្នុងតំបន់ចែកចាយផ្ទាល់ របស់អគ្គិសនីកម្ពុជា​នៅរាជធានីភ្នំពពេញ

ទាញយកព័ត៌មានលម្អិតនៃលិខិត

ក្រុង​ភ្នំពេញ​ត្រូវ​បាន​ពង្រីក​យ៉ាង​លឿន​នៅ​ក្នុង​តំបន់ (ភ្នំពេញ​ប៉ុស្តិ៍)

ភ្នំពេញ ២៧ មករា ២០១៥៖ ខណៈដែលប្រជាជនកម្ពុជានៅតាមបណ្តាខេត្តកំពុងសម្រុកមកកាន់ ទីក្រុងភ្នំពេញដើម្បីរកការងារធ្វើ ធនាគារពិភពលោកឲ្យដឹងថា ទំហំទីក្រុងនេះបានកើនឡើងនៅក្នុង ល្បឿនមួយយ៉ាងរហ័សជាងបណ្ដាទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត។

ក្រុង​ភ្នំពេញ​ត្រូវ​បាន​ពង្រីក​យ៉ាង​លឿន​នៅ​ក្នុង​តំបន់ (ភ្នំពេញ​ប៉ុស្តិ៍)

ភ្នំពេញ ២៧ មករា ២០១៥៖ ខណៈដែលប្រជាជនកម្ពុជានៅតាមបណ្តាខេត្តកំពុងសម្រុកមកកាន់ទីក្រុងភ្នំពេញដើម្បីរកការងារធ្វើ ធនាគារពិភពលោកឲ្យដឹងថា ទំហំទីក្រុងនេះបានកើនឡើងនៅក្នុងល្បឿនមួយយ៉ាងរហ័សជាងបណ្ដាទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត។

សេចក្តីជូនដំណឹង លេខ១២បក.សណន ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ស្តីពី ការផ្តល់សេវាជួយស្វែងរកការងារធ្វើ និងជួយជ្រើសរើសកម្លាំងពលកម្ម គ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥

ទាញយកសេចក្តីជូនដំណឹង