អភិបាល​ខេត្ត​កណ្ដាល ជំរុញ​កងកម្លាំង​ទាំងអស់ត្រូវអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ល្អ

កណ្ដាល ២០ កុម្ភៈ ២០១៥៖ កងកម្លាំងត្រូវតែស្គាល់ពីតួនាទី ភារកិច្ចរបស់ខ្លួនក្នុងកិច្ចសហការទប់ស្កាត់ បង្ក្រាបអំពើចោរកម្ម បទល្មើសផ្សេងៗ និងរក្សាសន្តិសុខ របៀបរៀបរយសង្គមឲ្យបានល្អប្រសើរក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ក្រៅពីនេះអង្គភាពក៏មានភារកិច្ចចូលរួមជាប្រចាំក្នុងកិច្ចការសង្គម ការឧបត្ថម្ភគោលនយោបាយដល់គ្រួសារកងទ័ព ក៏ដូចជាជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិផ្សេងៗ។

មន្ត្រី​ជំនាញ​ស្វះស្វែង​បង្កើន​ការផ្លាស់ប្ដូរ​ឥរិយាបថ​ប្រជាពលរដ្ឋ នៅ​ជនបទ​អំពី​បញ្ហា​អនាម័យ

ភ្នំពេញ ១៩ កុម្ភៈ ២០១៥៖ បើយោងតាមប្រសាសន៍របស់លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួង អភិវឌ្ឍន៍ជនបទ ដែលថ្លែងកាលពីល្ងាចថ្ងៃច័ន្ទទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តជំរុញឲ្យ ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនថែមទៀតអំពីបញ្ហាអនាម័យ ជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ។

កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​រួម​ (JCC)​ លើក​ទី​៦ ​ស្តីពី​ការវាយតម្លៃ​បញ្ចប់​ គម្រោង​រួមគ្នា​សម្រាប់​គម្រោង ​បញ្ជ្រាប​យេនឌ័រ​ដំណាក់កាល​ទី​២

ភ្នំពេញ ១៩ កុម្ភៈ ២០១៥៖ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងកិច្ចការនារី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ប្រទេសជប៉ុន (JICA) លើគម្រោងបញ្ជ្រាបយេនឌ័រដំណាក់កាលទី២(PGM2) ដែលចាប់ផ្ដើមដំណើរការសាកល្បងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៥ រួចមក គម្រោងនឹងត្រូវបានបញ្ចប់ នាចុងឆ្នាំ២០១៥នេះ ហើយដើម្បីឲ្យដឹងពី…

ប្រជាពលរដ្ឋ ឃុំព្រែកនរិន្ទ លែងបារម្ភពីការជន់លិចផ្លូវ ទៀតហើយ

ស្រុកឯកភ្នំ-បាត់ដំបង ១៧ កុម្ភៈ ២០១៥៖ ប្រជាពលរដ្ឋ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានការសប្បាយ រីករាយ ខ្លាំងចំពោះ គម្រោងជួសជុល បង្កើនកម្ពស់ ផ្លូវលំមួយខ្សែ ប្រវែង ២.៤១៤ម៉ែត្រ ដែលគាំទ្រ ពីគម្រោងបញ្ជ្រាប ការប្រែប្រួល អាកាសធាតុ ទៅក្នុងដំណើរការកសាងផែនការ និងរៀបចំថវិកានៅថ្នាក់ក្រោមជាតិ (SNC Scale-up)…

អ្នកជំនាញខាងជំងឺឆ្លង របស់អង់គ្លេស កោតសរសើរ ចំណាត់ការ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លង

ភ្នំពេញ ១៧ កុម្ភៈ ២០១៥៖ លោកសាស្រ្តាចារ្យបណ្ឌិត Baron Peter Piot នាយកសាលាអនាម័យ និងវេជ្ជសាស្រ្តត្រូពិក នៃទីក្រុង London ចក្រភពអង់គ្លេស ដែលជាអ្នកជំនាញ ខាងជំងឺឆ្លង និងជាអ្នករកឃើញ ប្រភេទជំងឺអេបូឡា បានសម្តែង នូវការកោត សរសើរ ចំពោះការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈម និងការទប់ស្កាត់នូវ ប្រភេទជំងឺឆ្លងជាច្រើន…

ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជំរុញការងារ​​ជំនាញរបស់​មន្រ្តីបង្គោល​

កណ្ដាល ១៧ កុម្ភៈ ២០១៥៖ មន្ត្រីបង្គោលតាមបណ្ដាមន្ទីរត្រូវតែជំរុញការងារជំនាញរបស់ខ្លួនឲ្យសម្រេចតាមផែនការអភិវឌ្ឍន៏រយៈពេល៥ឆ្នាំ (២០១៥-២០១៩) ដែលបានអនុម័តជាផ្លូវការក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៩ អាណត្តិទី ២ ។…

សេចក្តីជូនដំណឹង ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ របស់សាលារាជធានីភ្នំពេញស្តីពី ការហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូ បំពាក់លើយន្តហោះបញ្ជា Drone ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ ១៦ កុម្ភៈ ២០១៥៖ សេចក្តីជូនដំណឹង ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ របស់សាលារាជធានីភ្នំពេញស្តីពី ការហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូ បំពាក់លើយន្តហោះបញ្ជា Drone ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ…

រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើសន្និបាត ត្រួតពិនិត្យ ការងារ ឆ្នាំ២០១៤ និងលើក​ទិសដៅ ឆ្នាំ២០១៥

បន្ទាយមានជ័យ ១៦ កុម្ភៈ ២០១៥៖ នាព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ រដ្ឋបាល ខេត្តបន្ទាយមានជ័យ បានធ្វើសន្និបាត ត្រួតពិនិត្យ ការងារ ឆ្នាំ២០១៤ និងលើកទិសដៅ ការងារ ឆ្នាំ២០១៥ របស់ខ្លួន នៅសាកលវិទ្យាល័យ មានជ័យ ក្រោមអធិបតីភាព ឯក ឧត្តម អ៊ុង អឿង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ។

រោគសញ្ញា នៃ​ជំងឺមហារីក​ឆ្អឹង​

១៦ កុម្ភៈ ២០១៥៖ អ្នកអាចមិនមានរោគសញ្ញា នៃជំងឺមហារីកឆ្អឹង។ នេះ គឺជារឿងទូទៅ។ គ្រូពេទ្យអាចរកឃើញថា មានដុំសាច់នៅនឹងឆ្អឹង នៅពេលដែលមើលកាំរស្មីអ៊ិច នៃបញ្ហាដទៃ ដូចជាការគ្រេច ឬថ្លោះជាដើម។ ប៉ុន្តែ រោគសញ្ញា នៃជំងឺមហារីកឆ្អឹង អាចរួមមានការឈឺដែល…

អភិបាលខេត្តកណ្តាល ក្រើនមន្ត្រីក្រោមឱវាទ​ទាំង​នៅ​ថ្នាក់​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មិនត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ពាក់​ព​ន្ធ័​ទៅនឹង​បញ្ហាដីធ្លី ដែល​កំពុង​មានទំនាស់ រឺ​កំពុងមាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋឡើយ

កណ្តាល ១៦ កុម្ភៈ ២០៥៖ ឯកឧត្តមបណ្ឌឹត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានព្រមានដល់មន្ត្រីក្រោមឱវាទទាំងនៅថ្នាក់ខេត្ត ក្រុង ស្រុក សង្កាត់ ឃុំ មិនត្រូវធ្វើឲ្យខ្លួនពាក់ពន្ធ័ទៅនឹងបញ្ហាដីធ្លី ដែលកំពុងមានទំនាស់ រឺកំពុងមានពាក្យបណ្តឹងពីប្រជាពលរដ្ឋឡើយ។…

សេចក្ដី​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ សាងសង់​អគារ​រដ្ឋបាល​ និង​សាល​ប្រជុំ​នៅ​ស្រុកបូទុមសាគរ ខេត្តកោះកុង

ភ្នំពេញ ១៣ កុម្ភៈ ២០១៥៖ ការលក់ឯកសារ និងទទួលសំណើដេញថ្លៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់កាលបរិច្ឆេទផុតកំណត់សម្រាប់ការដាក់សំណើដេញថ្លៃ នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥   ត្រឹមម៉ោង១០:០០ ព្រឹក…

ក្រសួង​មហាផ្ទៃ​ នឹង​រៀបចំ​ សន្និបាត​ ត្រួតពិនិត្យ ​ការងារ ​ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​ ការងារ ​ឆ្នាំ​២០១៥ ថ្ងៃទី​២៣-២៥ កុម្ភៈ ២០១៥

គោលបំណង៖ ត្រួតពិនិត្យការងារ ឆ្នាំ២០១៤ និងលើកទិសដៅការងារ ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ បូកសរុបចលនាប្រឡង ប្រណាំង គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងបូកសរុបលទ្ធផលការងារ ស្តីពីសកម្មភាព គ.ជ.អ.ប ឆ្នាំ២០១៤ និងលើកទិសដៅការងារ ឆ្នាំ២០១៥។