សាលារាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាស ផ្លូវក្រោមដី១កន្លែង និងផ្លូវថ្មើរជើង១ខ្សែ
ភ្នំពេញ ២ កក្កដា ២០១៤៖ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញបច្ចេកទេសកាលពីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នំា២០១៤ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានថ្លែងថា អាជ្ញាធររាជធានី គ្រោងសាងសង់ស្ពានអាកាសចំនួន២ កន្លែងដែលស្ថិតនៅលើបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបទួលគោក (មុខពន្ធដារ) និងស្តុបផ្លូវបំបែកហាណូយ (បុរី១០០ខ្នង) និងផ្លូវក្រោមដី ១ កន្លែងស្ថិតនៅចំណុចស្តុបកាណាឌីយ៉ា។