អ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាល រៀបចំកិច្ចពិភាក្សាជាមួយម្ចាស់ឆ្នោតនៅឃុំ លើកដែក ស្រុក កោះធំ
កណ្ដាល ១៣ មីនា ២០១៤៖ កិច្ចពិភាក្សារវាងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល ជាមួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោត បានរៀបចំឡើងនៅវត្តជ្រោយ ក្នុងភូមិពោធិមិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដែលមានការចូលរួមពីតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម ឈុន ស៊ីរុន និង ឯកឧត្ដម ចាន់ ចេង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។