សៀវភៅណែនាំអនុវត្តគម្រោង៖ វាយតម្លៃបរិស្ថាន និងផែនការគ្រប់គ្រងបរិស្ថាន
ទាញយកសៀវភៅណែនាំ
ទាញយកសៀវភៅណែនាំ
រតនគិរី ១៩ មករា ២០១៦៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដល់បុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត ទីប្រឹក្សា បុគ្គលិកនៃមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស នាយករដ្ឋបាលសាលាក្រុង ស្រុក និងទីប្រឹក្សាក្រុង ស្រុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០១៦ ដែលមានអ្នកចូលរួមសរុបចំនួន ៨៤នាក់ (ស្រី២៣នាក់)។
ភ្នំពេញ ១៨ មករា ២០១៦៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញបានបញ្ជាក់ថា រាជធានីភ្នំពេញនឹងត្រូវបង្កើតឱ្យមានភូមិថ្មីចំនួន៤៧ និងសង្កាត់ចំនួន៩ បន្ថែមទៀត ដើម្បីងាយស្រួលគ្រប់គ្រង និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ភ្នំពេញ ១៦ មករា ២០១៦៖ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាកាលពីថ្ងៃទី១៥ ខែមករា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីបង្កើតសាលាអភិបាលកិច្ច។
សារលិខិតគោរពជូនពររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ក្នុងឱកាសខួបកំណើតគម្រប់ ៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ។
សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ត្រូវបានរៀបចំ និងដាក់ឱ្យមេភូមិប្រើប្រាស់ដើម្បីជួយសម្រួលដល់មេភូមិធ្វើការជំរុញ តាមដាន និងកត់ត្រានូវព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ដែលកើតមានឡើងនៅក្នុងភូមិរបស់ខ្លួនសម្រាប់ជាមូលដ្ឋានក្នុងការរាយការណ៍ជូនដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់…
ទាញយកឯកសារ
ទាញយកឯកសារ
ទាញយកឯកសារ។
ព្រះសីហនុ ១៣ មករា ២០១៥៖ ក្រសួងសុខាភិបាល និងលេខាធិការដ្ឋានគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាបញ្ចប់គម្រោងស្ដីពីការអនុវត្តសាកល្បងការផ្ទេរមុខងារវិស័យសុខាភិបាល តាមរយៈគម្រោង«អភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការវិស័យសុខាភិបាល (LDDHS)» ឧបត្ថម្ភដោយ UNCDF/DFAT ក្រោមអធិបតីភាព ឯកឧត្ដម កើត មៀច អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កាលពីថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ…
ទស្សនាវីដេអូ។