សៀវភៅ​ណែនាំ​ស្តីពី​ការ​រៀបចំ​គម្រោង​រាជធានី ខេត្ត ត្រូវ​បាន​ផ្សព្វផ្សាយ

ភ្នំពេញ ១ សីហា ២០១៤៖ សៀវភៅណែនាំស្តីពីការរៀបចំគម្រោងរាជធានី ខេត្ត ដែលត្រូវបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៤ ដោយ គ.ជ.អ.ប ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤។

កិច្ចប្រជុំប្រចាំខែក្រុមការងារគណនេយ្យភាព ខេត្តសៀមរាប

សៀមរាប ៣១ កក្កដា ២០១៤៖ ក្រុមការងារគណនេយ្យភាពខេត្ត (គ.ក.ខ) សៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដារបស់ខ្លួន កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ុន ថាឬទ្ធិ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ គ.ក.ខ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធាន គ.ក.ខ។ 

ការអភិវឌ្ឍសមត្ថភាព សមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ដែល​ទើប​ជាប់​ឆ្នោត

សៀមរាប ៣១ កក្កដា ២០១៤៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍស្ថាប័ន ដល់សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក អាណត្តិទី២ ដែលទើបជាប់ឆ្នោត លើកទី១ កាលពីថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០១៤។

លិខិតអញ្ជើញ​​ក្រុមប្រឹក្សាខេត្ត និង​គណៈអភិបាលខេត្ត ក្រុមប្រឹក្សា​ស្រុក ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការងារ​គណនេយ្យភាព​សង្គម នៅ​ថ្ងៃទី១៣-១៤ សីហា ២០១៤

ទាញយកលិខិតនៅទីនេះ។

ប្រកាស​លេខ៦៣៣ ចុះ​ថ្ងៃទី​២២ កក្កដា ២០១៤ របស់​ក្រសួង​សុខាភិបាល ស្តីពី​ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ នៃ​វិស័យ​សុខាភិបាល ជូន​ការិយាល័យ​ច្រក​ចេញចូល​តែមួយ នៅ​ក្រុង ស្រុក​ ខណ្ឌ​គោលដៅ

ទាញយកឯកសារនៅទីនេះ។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម សម្រាប់ការ​អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

ភ្នំពេញ ៣០ កក្កដា ២០១៤៖ គម្រោងអភិបាលកិច្ចមូលដ្ឋាន (DFGG) នៃក្រសួងមហាផ្ទៃ សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ រយៈពេលបីថ្ងៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ស្តីពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅសាលប្រជុំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច (ក្រសួងមហាផ្ទៃ) ។

កិច្ច​ប្រជុំ​លើក​ទី១ របស់​ក្រុម​ការងារ​បច្ចេកទេស​បញ្ជ្រាប​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ការ​កសាង​ផែនការ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ៣០ កក្កដា ២០១៤៖ ក្រុមការងារបច្ចេកទេសបញ្ជ្រាបការប្រែប្រួលអាកាសធាតុ (CGCM) ដែលទើបបង្កើតថ្មី នៃលេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី៣០ កក្កដា ២០១៤ បានបើកកិច្ចប្រជុំ លើកទី១ របស់ខ្លួន នៅក្នុងការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​កសាង​ផែន​ការ​អភិវឌ្ឍន៍​រយៈ​​ពេល៥​ឆ្នាំ និង​កម្ម​វិ​ធី​ វិ​និ​យោគ​៣​ឆ្នាំ​រំ​កិល​របស់​ខេត្ត​កណ្ដាល

កណ្ដាល ២៩ កក្កដា ២០១៤៖ វគ្គបណ្ដុះបណ្ដាលស្ដីពីការកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តកណ្តាល ត្រូវបានបិទនារសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្ដមម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាប់ពីបានដំណើរការ អស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០១៤។

ក្រសួង​អភិវឌ្ឍន៍​ជនបទ​រៀបចំ​សិក្ខាសាលា​​ផ្សព្វផ្សាយ​គោល​នយោបាយ​​ ​​ស្តី​ពី​​ការ​អភិវឌ្ឍ​​ធនធាន​មនុស្ស និង​​សេចក្ដី​ណែនាំ​​ការ​អនុវត្ត

ភ្នំពេញ ២៩ កក្កដា ២០១៤៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយស្តីពីការអភិវឌ្ឍធនធានមនុស្ស និងសេចក្តីណែនាំការអនុវត្ត ក្រោមអធិបតីភាព ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី២ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប

សៀមរាប ២៨ កក្កដា ២០១៤៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) ខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី២ របស់ខ្លួន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាព លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក។

វេទិកា​សាធារណៈ​ឆ្លើយតប​កង្វល់​របស់​ប្រជាពលរដ្ឋ

កំពង់ស្ពឺ ២៨ កក្កដា ២០១៤៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នៅភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ បានរៀបចំវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជា ពលរដ្ឋក្រោមអធិបតីភាព ឯកឧត្ដម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និង សិប្បកម្ម និងជាប្រធានក្រុមការងារចុះស្រុកថ្ពង ដោយមានការចូលរួមពីតំណាងមន្ទីរ … អានបន្ត…