សម្ពោធ​អគារ​ប្រជុំ​​មួយ​​ខ្នង​ដែល​ជា​អំណោយ​​របស់​អង្គការ​​សុខភាព​​គ្រួសារ​​អន្តរជាតិ

ប៉ៃលិន ៤ សីហា ២០១៤៖ អគារសម្រាប់ប្រជុំមួយខ្នងតម្លៃជាង៥ពាន់ដុល្លារ ជាអំណោយ របស់មូលនិធិសកលជុំទី៩ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ FHI360 នៃកម្ពុជា ត្រូវបាន សម្ពោធប្រគល់ជូនមណ្ឌលសុខភាពភ្នំព្រាល ដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងបរិវេណមណ្ឌលសុខភាពភ្នំព្រាលស្ថិតក្នុងភូមិ ឃុំស្ទឹងត្រង់…

កា​រ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ នៅ​ខេត្ត​កណ្ដាល

កណ្ដាល ៤ សីហា ២០១៤៖ ដើម្បីឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តិទៅ មានសណ្ដាប់ធ្នាប់រៀបរយល្អ ធានានូវភាពយុត្តិធម៌ប្រកបដោយគុណភាព និងតម្លាភាព ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមបើកវិញ្ញាសាប្រឡង នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ នៅវិទ្យាល័យហ៊ុន សែនសេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

ប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​​លើកទី៣ អាណត្តិទី២

កំពត ៤ សីហា ២០១៤៖ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត។

សុន្ទរកថា​បើក​ឯកឧត្តម សក់ សេដ្ឋា ប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប ក្នុង​សិក្ខាសាលា​ ផ្សព្វផ្សាយ​សៀវភៅ​ណែនាំ​ស្តីពី​ការ​រៀបចំ​គម្រោង​រាជធានី ខេត្ត ថ្ងៃទី​០១ សីហា ២០១៤

ទាញយកសុន្ទរកថានៅទីនេះ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ឆ្លើយតប​លើ​សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​អាដហុក ស្ដីពី​ការ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​កំលាំង​ពលកម្ម​ ក្រោម​រូបភាព​អាពាហ៍ពិពាហ៍​នារី​កម្ពុជា​ជា​មួយ​បុរស​ចិន

ទាញយកសេចក្ដីថ្លែងការណ៍

អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ស្ដីពី​ការ​បន្ថែម​ប្រាក់​សោធន​ប្រចាំ​ខែ​ជូន​និវត្តជន​ និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ដែល​ជា​អតីត​មន្ត្រី​រាជការ​ស៊ីវិល

ទាញយកអនុក្រឹត្យ

កិច្ចប្រជុំពិភាក្សាការងារ សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ១ សីហា ២០១៤៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំពិភាក្សា ដែលគាំទ្រដោយអង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា (CCSP) ដើម្បីផ្តល់ការគាំទ្រថវិកាសម្រាប់ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ខេត្តបន្ទាយមានជ័យ

វាយតម្លៃ​ពាក់កណ្ដាល​អាណត្តិ​នៃ​ការ​អនុវត្ត​គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​ខេត្ត​តាកែវ

តាកែវ ១ សីហា ២០១៤៖ ក្រុមសិក្សាវាយតម្លៃឯករាជ្យ ថ្នាក់អន្តរជាតិ អមដំណើរដោយ ក្រុមការងារ អនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC) ថ្នាក់ជាតិ និងថ្នាក់ខេត្ត តំណាងអង្គការ UNCDF  បានចុះសិក្សាវាយតម្លៃ ពាក់កណ្ដាលអាណត្តិ លើកាអនុវត្ត គម្រោង LGCC នៅខេត្តតាកែវ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ តាមបណ្ដាក្រុង ស្រុក និងឃុំគោលដៅ នៅខេត្តតាកែវ។

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ឯកសារ ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​មន្ត្រី​ បម្រើ​ការងារ​ នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

កំពង់ឆ្នាំង ១ សីហា ២០១៤៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ … អានបន្ត