លេខាធិការដ្ឋាន គ.ជ.អ.ប និង​ក្រសួង​មហាផ្ទៃ​ ផ្សព្វផ្សាយ​ឯកសារ យុទ្ធសាស្រ្ត គណនេយ្យភាព សង្គម និងពិគ្រោះ​យោបល់ លើសេចក្តីព្រាង ផែនការអនុវត្ត ៣ឆ្នាំ នៃគណនេយ្យភាពសង្គម

ភ្នំពេញ ១៣ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយ គម្រោង អភិបាលកិច្ចល្អមូលដ្ឋាន (DFGG) ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០៤ បានផ្សព្វផ្សាយ ឯកសារយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម ដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ  (មកពី១១ ខេត្ត) ក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដែលចូលរួមអនុវត្ត ផែនការយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម និង ពិគ្រោះ យោបល់ លើសេចក្តីព្រាង ផែនការអនុវត្ត រយៈពេល៣ឆ្នាំ នៃគណនេយ្យភាពសង្គម។ 

សិក្ខាសិលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងការគ្រប់គ្រង ធនធានមនុស្សនិងការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ

កណ្ដាល ១៣ សីហា ២០១៤៖ នាព្រឹកថ្ងៃទី១២ ខែសីហា  ឆ្នាំ២០១៤ នៅសាលាខេត្តកណ្ដាល មានបើកសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយពីលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធ និងការគ្រប់គ្រង ធនធានមនុស្ស និងការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដែលមានសិក្ខាកាមជាអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត មេឃុំ ចៅសង្កាត់ សរុបចំនួន៣៥០នាក់។ 

ពិធី​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ដល់​មន្ត្រី​នៅ​សាលាខេត្ត​បាត់ដំបង​

បាត់ដំបង ១២ សីហា ២០១៤៖ នៅសាលាខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤បានប្រារព្ធពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចនាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យក្នុងសាលាខេត្តបាត់ដំបងចំនួន២០រូប ក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត បាត់ដំបង។

ខេត្ត​កណ្ដាល​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​បទដ្ឋាន​ គោលការណ៍​ណែនាំ​ពី​ការ​ថែ​ទាំ​កុមារ

កណ្ដាល ១២ សីហា ២០១៤៖ កុមារកំព្រា កុមារងាយរងគ្រោះដោយសារឪពុកម្ដាយ បោះបង់ចោល ឫកំព្រាដោយសារឪពុកម្ដាយស្លាប់ចោល និងដោយប្រការផ្សេងៗជាដើម គឺរាជរដ្ឋាភិបាលមិនទុកឲ្យកុមារទាំងនោះរស់នៅដោយឯកកោរងការកេងប្រវ័ញ្ចពលកម្មផ្លូវភេទ…

សិក្ខាសាលាស្តីពីការកសាងកម្មវិធីវិនិយោគឃុំ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

ស្រុកម៉ាឡៃ-បន្ទាយមានជ័យ ១២ សីហា ២០១៤៖ រដ្ឋបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ បានរៀបចំសិក្ខាសាលាជាមួយក្រុមប្រឹក្សាឃុំនៅថ្នាក់ស្រុក ស្តីពីការកសាងកម្មវិធីវិនិយោគឃុំ នៃស្រុកម៉ាឡៃ ដើម្បី ១)ពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ លើគោលការណ៍សំខាន់ៗនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២)បង្កើនការយល់ដឹងពីទស្សនទានសំខាន់ៗនៃ …

ផ្លូវ​បេតុង​ប្រវែង ៣៣៨​ម៉ែត្រ ក្នុង​សង្កាត់​ព្រែក​ឬស្សី ​ក្រុង​តាខ្មៅ ​ចាប់​ផ្ដើម​ការ​ស្ថាបនា

ភ្នំពេញ ១២ សីហា ២០១៤៖ ដោយមានការយកចិត្តទុកដាក់ពីគណៈកម្មាធិការប្រតិបត្តិខេត្ត ទីចាត់ការផែនការវិនិយោគខេត្ត មន្ត្រីហេដ្ឋារចនាសម្ពន្ធ មន្ត្រីបច្ចេកទេសគាំទ្រសង្កាត់ និងប្រជាពលរដ្ឋ ផ្លូវចាក់បេតុង១ខ្សែប្រវែង៣៣៨ ម៉ែត្រត្រូវចាប់ផ្ដើមស្ថាបនា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្ដម អៀង អូននី អភិបាល​រង​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ ​សិក្សា​កែលំអ​ប្រឡាយ ព្រែក​បារាំង

ភ្នំពេញ ១២ សីហា ២០១៤៖ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ ដឹកនាំដោយ ឯកឧត្ដម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យ និង សិក្សាទីតាំងជាក់ស្ដែងប្រព័ន្ធប្រឡាយព្រែកបារាំងដែលមានទីតាំងភូមិសាស្ត្រក្នុង៣សង្កាត់ គឺសង្កាត់និរោធ សង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែកប្រាក្នុងខណ្ឌច្បារអំពៅប្រវែង២៣៥០ម៉ែត្រ

សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​គោលនយោបាយ​ស្ដីពី​ប្រព័ន្ធ​ផែនការ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

បាត់ដំបង ១២ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយក្រសួងផែនការ ដែលជាអនុកម្មវិធីទី៥ នៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្ដីព្រាងគោលនយោបាយស្ដីពីប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០១៤ នៅសណ្ឋាគាររស្មីបាត់ដំបង។

ឯកសារ​សិក្ខាសាលា​ផ្សព្វផ្សាយ​ឯកសារ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម និង​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ផែនការ​អនុវត្ត​០៣ឆ្នាំ​នៃ​គណនេយ្យ​ភាព​សង្គម ថ្ងៃទី​១៣-១៤ សីហា ២០១៤

ទាញយកឯកសារនៅទីនេះ។

កិច្ច​ប្រជុំ​ស្ដីពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នៃ​ដំណើរការ​អនុវត្ត​ការងារ​សេវា​សង្គម​ឆមាស​ទី​១​ឆ្នាំ​២០១៤

ភ្នំពេញ ១១ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការគាំទ្រពីកម្មវិធីសិទ្ធិកុមារ នៃអង្គការយូនីសេហ្វ បានរៀបចំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃដំណើរការ អនុវត្តការងារ សេវាសង្គម ឆ្នាំ២០១៤ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំ ទីស្ដីការ ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ និងលើកទិសដៅ អនុវត្តបន្ត ​របស់​ក្រុមការងារ​ថ្នាក់ខេត្ត​ ចុះជួយមូលដ្ឋាន ក្រុង ស្រុក

កំពត ១១ សីហា ២០១៤៖ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រ … អានបន្ត