ការ​ផ្ទេរ​មុខងារ​ និង​ការអ​​ភិវឌ្ឍ​សមត្ថភាព​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ ជា​ការ​ផ្តោត​របស់​ផែន​ការអ​នុវត្ត​រយៈ​ពេល​៣​ឆ្នាំ​ ដំណាក់កាលទី២ (២០១៥-២០១៧)

ភ្នំពេញ ០៤ ធ្នូ ២០១៤៖ ការផ្ទេរមុខងារក្នុងវិស័យជាអាទិភាព និងធនធានជាបណ្តើរៗទៅអោយ រដ្ឋបាលក្រុង ស្រុក និងការ ពង្រឹងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអោយ រដ្ឋបាលថ្នាក់ក្រោមជាតិអាចផ្តល់សេវា និងការអភិវឌ្ឍ…

សិក្ខាសាលា​ឆ្លុះបញ្ចាំង​អំពី​សញ្ញាណ​នៃ​សមាគម​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​សម្របសម្រួល​

បន្ទាយមានជ័យ ៤ ធ្នូ ២០១៤៖ សិក្ខាសាលាឆ្លុះបញ្ចាំងអំពីសញ្ញាណនៃសមាគមអាជ្ញាធរមូលដ្ឋាន និងជំនាញសម្របសម្រួលសម្រាប់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកភាព​ចំពោះ​សំណើ​សុំ​បើក​គណនី​ធនាគារ​របស់​ក្រុង​ ស្រុក​គោល​ដៅ​ចំនួន​៣៤ នៅ​ធនាគារ​អេស៊ី​លីដា ភីអិលស៊ី សម្រាប់​គម្រោង​សេវា​សាធារណៈ​ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​តាម​បែប​វិមជ្ឈការ​ (DPSFM)

ទាញយកលិខិត

លិខិត​អញ្ជើញ​ចូលរួម​សិក្ខាសាលា​បណ្ដុះបណ្ដាល​មន្ត្រី​ព័ត៌មានវិទ្យា​ថ្នាក់​រាជធានី ខេត្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែ​ធ្នូ ឆ្នាំ២០១៤ នៅ​រាជធានី​ភ្នំពេញ

ទាញយកលិខិតអញ្ជើញ

សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បើក​វគ្គ​បណ្ដុះបណ្ដាល​ប្រមូល​ទិន្នន័យ​ភូមិ សង្កាត់ ខណ្ឌ

ភ្នំពេញ ៣ ធ្នូ ២០១៤៖  ដោយសារតែមានការអភិវឌ្ឍន៍បន្តបន្ទាប់ និងប្រជាពលរដ្ឋ មានកំណើនពី១ឆ្នាំ ទៅ១ឆ្នាំឥតឈប់ឈរនោះ ដូច្នេះមន្ត្រីថ្នាក់មូលដ្ឋានចាំបាច់ត្រូវតែស្វែងយល់បន្ថែម ពីរបៀបប្រមូលទិន្នន័យនៅក្នុងមូលដ្ឋានធ្វើយ៉ាងណាឲ្យមានភាពជាក់លាក់ និងច្បាស់លាស់ ទើបនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ សាលាខណ្ឌពោធិ៍សែនជ័យ…

បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិទី២ នៅ​ខណ្ឌ​សែនសុខ

ភ្នំពេញ ៣ ធ្នូ ២០១៤៖ នៅសាលាខណ្ឌសែនសុខ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ…

ប្រវត្តិនៃរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ ៣ ធ្នូ ២០១៤៖ កម្ពុជាជារដ្ឋទោល ដែលក្នុងនោះ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានបង្កើតឡើង នៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ រដ្ឋបាលថ្នាក់ក្រោមជាតិនេះ ត្រូវបានបែងចែក ជាពីរប្រភេទ គឺរដ្ឋបាលតំបន់ និងរដ្ឋបាលមូលដ្ឋាន។ រដ្ឋបាលតំបន់ សំដៅទៅលើ រដ្ឋបាលខេត្ត។ រដ្ឋបាលមូលដ្ឋាន រួមមាន រដ្ឋបាល ដែលមាន បីថ្នាក់ គឺរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ និងរដ្ឋបាល ដែលមាន ពីរថ្នាក់ គឺរដ្ឋបាលក្រុង សង្កាត់ និងរដ្ឋបាលស្រុក ឃុំ។

សេចក្តី​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ សាងសង់​អគារ​រដ្ឋបាល​ និង​សាលប្រជុំ​នៅ​ក្រុង​ ស្រុក​ របស់​ស្រុក​វាលវែង ខេត្តពោធិ៍សាត់

ភ្នំពេញ ០៣ ធ្នូ ២០១៤៖ កាលបរិច្ឆេទផុតកំណត់សម្រាប់ដាក់សំណើដេញថ្លៃ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ត្រឹមម៉ោង០៩ៈ០០ ព្រឹក។

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ស្ពាន លូ និង​គូស​គំនូស​សញ្ញា​ចរាចរណ៍

កណ្ដាល ៣ ធ្នូ ២០១៤៖ ដោយសារតែផ្លូវកំពង់សំណាញ់ទី១ ទី២ ទី២A  និងទី៣ ជាភូមិសាស្ត្រមានសភាពទាបធ្វើអោយមានការលិចទឹកភ្លៀងជារៀងរាល់ឆ្នាំនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលបានបើកការដ្ឋានសាងសង់ផ្លូវ  ស្ពាន លូ និងគូសគំនូសសញ្ញាចរាចរណ៍ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ដែលស្ថិតនៅក្នុងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សេចក្តី​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ សាងសង់​អគារ​រដ្ឋបាល​ និង​សាលប្រជុំ​នៅ​ក្រុង​ ស្រុក​ របស់​ស្រុក​បុទមសាគរ ខេត្តកោះកុង

ភ្នំពេញ ០២ ធ្នូ ២០១៤៖ កាលបរិច្ឆេទផុតកំណត់សម្រាប់ដាក់សំណើដេញថ្លៃ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ ត្រឹមម៉ោង០៩ៈ០០ ព្រឹក។

សម្តេច នាយករដ្ឋមន្ត្រី ជំរុញឲ្យ​រដ្ឋបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ ផ្តល់​សេវា ឲ្យ​បាន​រហ័សរហួន និង​មាន​ប្រសិទ្ធភាព (វីដេអូ)

ភ្នំពេញ ២ ធ្នូ ២០១៤៖ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន កា … អានបន្ត

ផ្លូវ​​ជនបទ​​ពីរ​​ខ្សែ​ប្រវែង​​ជាង​៦៩គីឡូម៉ែត្រ ​​នៅ​​ខេត្ត​កំពង់ស្ពឺ ក្រាល​​កៅស៊ូ​​ពីរ​ជាន់ (DBST) រួច​​ជា​​ស្ថាពរ

កំពង់ស្ពឺ ២ ធ្នូ ២០១៤៖ ផ្លូវលំជនបទចំនួន២ខ្សែ ដែលធ្លាប់តែពិបាកធ្វើដំណើរទៅមក ប្រវែង ៦៩,៣៥៦ គ.ម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឥឡូវនេះបានកសាងឡើងវិញ ដោយក្រាលកៅស៊ូពីរជាន់ប្រភេទ DBST រួចរាល់ជាស្ថាពរហើយ ក្រោមគម្រោងកែលំអផ្លូវជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ។