រដ្ឋបាលខេត្តកណ្តាល ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​

កណ្តាល ១៩ មីនា ២០១៥៖ រដ្ឋបាលខេត្តកណ្តាល បានធ្វើវេទិកាផ្សព្វផ្សាយពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដល់មន្រ្តីរាជការទាំងអស់ បណ្តាមន្ទីរជុំវិញខេត្តកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ នៅសាលាខេត្តកណ្តាល…

ឯកឧត្ដម ជា សុផារ៉ា ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ក្រុមការងារ កម្មវិធី​ទឹក​ស្អាត​និង​អនាម័យ​ប្រចាំ​តំបន់​អាស៊ី នៃ​ធនាគារ​ពិភពលោក

ភ្នំពេញ ១៨ មីនា ២០១៥៖ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Almud Weitz ប្រធានក្រុមការងារ កម្មវិធីទឹកស្អាតនិងអនាម័យប្រចាំតំបន់អាស៊ី នៃធនាគារពិភពលោកនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

អភិបាលខេត្ត​ស្ទឹងត្រែង​ចុះ​ពិនិត្យ​ផ្លូវ​អភិវឌ្ឍន៍​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន

ស្ទឹងត្រែង ១៨ មីនា ២០១៥៖ ផ្លូវអភិវឌ្ឍន៍តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ឡាវ នៅខេត្តស្ទឹងត្រែង ត្រូវបានកងវិស្វកម្មធ្វើការឈូសឆាយបានជាង៥០គីឡូម៉ែត្រ និងលើកតួផ្លូវចាក់ក្រាលគ្រួសក្រហមបានចំនួន២៣គីឡូម៉ែត្រ ដើម្បីការពារទឹកដីធ្វើឲ្យមានសន្តិសុខល្អសម្រាប់ប្រជាជននៃប្រទេសទាំង២។

ក្រសួងបរិស្ថាន រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុ​ផល​ប៉ះ​ពាល់​បរិស្ថាន

ភ្នំពេញ ១៧ មីនា ២០១៥៖ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងច្បាប់ស្ដីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រុមមេធាវីវិស្ណុ បានបើកធ្វើនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥នេះ សណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

សេចក្តីអញ្ជើញចូលរួមដេញថ្លៃឡើងវិញ ការសាងសង់អគាររដ្ឋបាល និងសាលប្រជុំស្រុកសេសាន ខេត្តស្ទឹងត្រែង

ភ្នំពេញ ១៧ មីនា ២០១៥៖ ការលក់ និងទទូលសំណើដេញថ្លៃឡើងវិញ ចាប់ផ្តើមពីថ្ងៃប្រកាសអញ្ជើញនេះតទៅ រហូតដល់កាលបរិច្ឆេតផុតកំណត់សម្រាប់ដាក់សំណើដេញថ្លៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង០៩ៈ៣០ ព្រឹក។…

សេចក្តីអញ្ជើញចូលរួមដេញថ្លៃ ការសាងសង់អគាររដ្ឋបាល និងសាលប្រជុំស្រុកសំបូរ ខេត្តក្រចេះ

ភ្នំពេញ ០៨ ឧសភា ២០១៥៖ ការលក់ និងទទូលសំណើដេញថ្លៃ ចាប់ផ្តើមពីថ្ងៃប្រកាសអញ្ជើញនេះតទៅ រហូតដល់កាលបរិច្ឆេតផុតកំណត់សម្រាប់ដាក់សំណើដេញថ្លៃ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង០៩ៈ៣០ ព្រឹក។…

អភិបាល​ខេត្ត​សៀមរាប ​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​៣​ខ្សែ ក្នុង​ក្រុង​

សៀមរាប ១៦ មីនា ២០១៥ ៖ អាជ្ញាធរខេត្តសៀមរាប បានចុះពិនិត្យការដ្ឋានផ្លូវកែលម្អក្នុងក្រុងចំនួន ៣ខ្សែ និងផ្លូវមួយខ្សែតាមមាត់ស្ទឹង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥…

ពលរដ្ឋ​ស្រុក​សៀម​ប៉ាង​ត្រេកអរ​ទទួល​បាន​ផ្លូវ​ស្រួល​ធ្វើដំណើរ

ស្ទឹងត្រែង ១៦ មីនា ២០១៥៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសេកុងនិងឃុំថ្មកែវជិត១០០០គ្រួសារបាននាំគ្នាសំដែងការត្រេកអរ ចំពោះអាជ្ញាធរស្រុកសៀមប៉ាង រួមនិងក្រុមកងវិស្វកម្មក្រសួងការពារជាតិបានចាប់ផ្ដើមកសាងផ្លូវលំប្រវែងជាង៣០គីឡូម៉ែត្រ ដើម្បីដោះស្រាយនូវភាពលំបាកដែលពួកគាត់រងនូវភាពលំបាកញ៉ាំញើ ជាយូរឆ្នាំមកហើយនោះ។

សេចក្តីអញ្ជើញចូលរួមដេញថ្លៃឡើងវិញ ការសាងសង់អគាររដ្ឋបាល និងសាលប្រជុំស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

ភ្នំពេញ ១៦ មីនា ២០១៥៖ ការលក់ និងទទូលសំណើដេញថ្លៃឡើងវិញ ចាប់ផ្តើមពីថ្ងៃប្រកាសអញ្ជើញនេះតទៅ រហូតដល់កាលបរិច្ឆេតផុតកំណត់សម្រាប់ដាក់សំណើដេញថ្លៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង២០ៈ៣០ រសៀល។…

វេទិកា​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ស្រុក​រលាប្អៀរ បាន​ដោះស្រាយ​សំណូមពរ​ជួសជុល​ស្ពាន​ និង​បញ្ហា​មួយ​ចំនួន​ទៀត

កំពង់ឆ្នាំង ១៣ មីនា ២០១៥៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ នៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត…