រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការជាង១០០០នាក់
កណ្ដាល ៨ មេសា ២០១៥៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ដែលនិងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធីជួបជុំសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការក្នុងសាលាខេត្តកណ្ដាល សរុបចំនួនប្រមាណ១០០០នាក់។