សេចក្ដីណែនាំស្ដីពីការរៀបចំបង្កើតគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានផ្សព្វផ្សាយ
ភ្នំពេញ ១៣ កញ្ញា ឆ្នាំ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ( គ.ជ.អ.ប) និងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ បានផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំបង្កើតគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។