ឯកឧត្ដម កុល សំអុល អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យមើលសកម្មភាពការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២
ស្ទឹងត្រែង ១០ មេសា ២០១៤៖ គណៈប្រតិភូ និងអាជ្ញាធរខេត្តស្ទឹងត្រែង បានចុះត្រួតពិនិត្យមើល ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលដឹកនាំដោយ ឯកឧត្ដម កុល សំអុល អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង។