ផ្សព្វផ្សាយសៀវភៅស្ដីពីការការពារសិទ្ធិស្ត្រីនិងកុមារតាមផ្លូវច្បាប់
ភ្នំពេញ ១៣ មិថុនា ២០១៤៖ សៀវភៅ និងវីស៊ីឌី ដែលបានចងក្រងអំពីគោលការណ៍ណែនាំ ស្តីពីការការពារសិទ្ធិស្ត្រី និងកុមារតាមផ្លូវច្បាប់នៅប្រទេសកម្ពុជា ត្រូវផ្សព្វផ្សាយ ក្នុងគោលបំណង លើក កម្ពស់ការឆ្លើយតបចំពោះករណីនៃអំពើហិង្សា ដែលប្រព្រឹត្តដោយដៃគូជិតស្និទ្ធ និងអំពើហិង្សា លើផ្លូវភេទទៅលើស្ត្រីក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ និង អំពើហិង្សាលើផ្លូវភេទទៅលើកុមារផងដែរ ។