គម្រោងការិយាល័យច្រកចេញចូលតែមួយ គឺជាសមាសភាគមួយ នៃគម្រោងអភិបាលកិច្ចល្អ មូលដ្ឋាន ក្រោមហិរញ្ញប្រទានរបស់ធនាគាពិភពលោក និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អាជីវករ សហគ្រាសធុនតូច សិស្ស និស្សិត៘ សេវាសាធារណៈដែលផ្តល់តាមរយៈការិយាល័យច្រកចេញចូលតែមួយ គឺមានប្រសិទ្ធភាព ភាពសក្តិសិទ្ធ តម្លាភាព គណនេយ្យភាព រយៈពេលខ្លី ច្បាស់លាស់ អាចជឿទុកចិត្តបាន តម្លៃថោក និងប្រកបដោយគុណភាពល្អ។
សួមចូលទៅកាន់គេហទំព័ររបស់គម្រោងនេះ៖ www.owso.gov.kh