ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានដឹកនាំប្រតិភូធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចុះស្វែងយល់ពិនិត្យ និងធ្វើការវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នៅទីតាំងដីសម្បទានសង្គមកិច្ច ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជារួមសមិទ្ធផលគម្រោង LASED II នៅឃុំទីពោ មានសម្បទានិកចូលតាំងទីលំនៅអចិន្ត្រៃយ៍សរុបចំនួន៣៥០គ្រួសារ មិននៅអចិន្ត្រៃយ៍ចំនួន៨៣៨គ្រួសារ និងទៅមកចំនួន៤១គ្រួសារ ហើយគម្រោងបានផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុដល់សម្បទានិកចំនួន៧៧៦គ្រួសារ ដែលស្មើនឹង១ ៣៥១ប័ណ្ណ និងផ្ដល់វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ សម្រាប់ដីសាធារណៈ ចំនួន ១៧ប័ណ្ណ នៅទីពោតំបន់១ និងតំបន់២ រួមមាន៖ សាលារៀន ផ្សារ ប៉ុស្តិ៍សុខភាព វត្ត ទីតាំងដីទឹកស្អាត មណ្ឌលកុមារ ត្រពាំងទឹក និងដីស្រះទឹក -ល-៕