ពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សហការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២៥ ឧសភា ២០១៧៖ ក្នុងគោលបំណងពង្រឹងកិច្ចសហការ និងគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រក្នុងការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

ផែនការយុទ្ធសាស្ត្រក្នុងការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ដោយប្រធាន គ.ជ.អ.ប កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការគ្រប់គ្រង ការអនុវត្តការងារនិងការសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងធ្វើឱ្យប្រសើរផងដែរលើការផ្ដល់សេវាសង្គម និងការអភិវឌ្ឍនៅមូលដ្ឋានដោយសារស្ត្រីមាននិន្នាការច្រើនក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី កុមារ ក៏ដូចជាសុខុមាលភាពសង្គមទាំងមូល។

ការអនុវត្តផែនការយុទ្ធសាស្ត្រនេះ គឺឆ្លើយតបនិងគោលបំណងនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុងការ លើកកម្ពស់សមភាពយេនឌ័រនិងពង្រឹងភាពអង់អាចរបស់ស្ត្រី និងស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវអនុសាសន៍ដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបន្តបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការបន្ថែមទៀត និងធ្វើការតែងតាំងតំណែងឱ្យមានតំណាងស្ត្រីនៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជាធ្វើការតែងតាំងស្ត្រីយ៉ាងតិចឱ្យបានមួយរូបក្នុងតំណែងអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងជួយឧបត្ថម្ភទាំងស្មារតី មធ្យោបាយ ថវិកា និងផ្ដល់ឱកាសឱ្យមានសំឡេងស្ត្រីចូលរួមយោបល់ក្នុងការសម្រេចតែងតាំងផងដែរ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់