ក្រសួង​សេដ្ឋកិច្ច​ពង្រឹង​ការ​អនុវត្ត​ប្រព័ន្ធ​ស្តង់ដារ​ឯកសារ​ដេញ​ថ្លៃ សម្រាប់​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​វិស័យ​លទ្ធកម្ម​សាធារណៈ (AKP)

ភ្នំពេញ ២៤ ធ្នូ ២០១៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្ដើមអនុវត្តន៍ប្រព័ន្ធស្តង់ដារ ឯកសារដេញថ្លៃសម្រាប់ ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងលើវិស័យលទ្ធកម្មសាធារណៈ ដើម្បីឱ្យ ស្របតាមកំណែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុនិងយុទ្ធសាស្ត្រកៀរគរចំណូលរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ភ្នំពេញ ២៤ ធ្នូ ២០១៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្ដើមអនុវត្តន៍ប្រព័ន្ធស្តង់ដារឯកសារដេញថ្លៃសម្រាប់ ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងលើវិស័យលទ្ធកម្មសាធារណៈ ដើម្បីឱ្យស្របតាមកំណែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុនិង យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

ក្នុងសិក្ខាសាលាស្ដីពីការកែលម្អស្ដង់ដារឯកសារដេញថ្លៃ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការត្រួតពិនិត្យលើវិស័យលទ្ធកម្មនេះ សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងនិងអនុវត្ដន៍កិច្ចលទ្ធកម្មសាធារណៈសម្រាប់ការទិញ ការសាងសង់ ការជួសជុល ការជួលសេវាកម្ម និងការផ្ដល់ទីប្រឹក្សាប្រព្រឹត្ដទៅដោយរលូនប្រកបដោយតម្លាភាព គណនេយ្យភាព សមភាព ការសន្សំសំចៃ និងទាន់ពេលវេលា។

 

ឯកឧត្តមបញ្ជាក់ថា គោលបំណងសំខាន់ក្នុងការពិភាក្សាលើស្ដង់ដារឯកសារដេញថ្លៃនេះ ដើម្បីសិក្សានិងពិនិត្យឡើងវិញនូវគំរូឯកសារដេញថ្លៃ ពិគ្រោះថ្លៃ និងស្ទង់តម្លៃសម្រាប់លទ្ធកម្ម ទំនិញនិងសំណង់ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្ដន៍ជាផ្លូវ ការដោយប្រកាស កាលពីឆ្នាំ២០១៤ កន្លងមកនេះ។

 

ឯកឧត្តមបានបន្ដថា ភាគីពាក់ព័ន្ធនឹងពិភាក្សាឱ្យបានស៊ីជម្រៅលើគំរូឯកសារដេញថ្លៃ ពិគ្រោះ យោបល់និងស្ទង់តម្លៃសម្រាប់លទ្ធកម្មទំនិញនិងសំណង់ ដើម្បីដាក់ស្នើសុំថ្នាក់ដឹកនាំក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យនិងសម្រេចលើការកែលម្អគំរូឯកសារដេញថ្លៃ ពិគ្រោះថ្លៃ  និងស្ទង់តម្លៃសម្រាប់លទ្ធកម្ម ទំនិញ និងសំណង់ ដែលមានស្រាប់។

 

ឯកឧត្តមអនុរដ្ឋលេខាធិការបានណែនាំឱ្យប្រធានគណៈកម្មាធិការលទ្ធកម្ម ត្រូវចាត់ចែង គ្រប់គ្រង និងតាមដានត្រួតពិនិត្យការអនុវត្ដកិច្ចសន្យា ដើម្បីធានាឱ្យការអនុវត្ដកិច្ចសន្យាប្រព្រឹត្ដ ទៅបានត្រឹមត្រូវនិងវាយតម្លៃលើបរិមាណ គុណភាព ព្រមទាំងលក្ខណៈបច្ចេកទេសនៃទំនិញ ស្របតាមលក្ខខណ្ឌដូចមានចែងក្នុងកិច្ចសន្យា។

 

សូមបញ្ជាក់ថា ឯកសារដេញថ្លៃដែលត្រូវបានអនុវត្ដន៍ក្នុងការប្រកួតប្រជែងជាសាធារណៈ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវណែនាំដល់អ្នកដេញថ្លៃអំពីនីតិវិធីនៃការដាក់សំណើដេញថ្លៃការ បរិយាយអំពីទំនិញសំណង់ សេវាកម្ម  ដែលត្រូវអនុវត្ដន៍លទ្ធកម្ម ការបង្ហាញជូនអ្នកដេញ ថ្លៃអំពី លក្ខណវិនិច្ឆ័យសម្រាប់យកមកវាយតម្លៃ និងកំណត់លក្ខខណ្ឌកិច្ចសន្យា៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់