រដ្ឋបាល​ស្រុក​ស្វាយជ្រំ រៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​ ស្ដីពី​ការ​រៀបចំ​យន្តការ​គាំទ្រ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​រាជធានី ខេត្ត

ស្រុកស្វាយជ្រំ ១៣ កក្កដា ២០១៥៖ សិក្ខាសាលាផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការរៀបចំយន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្សរាជធានី ខេត្ត ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នៅសាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សិក្ខាសាលានេះប្រារព្ធឡើងក្រោមអធិបតីភាព លោកញឹម ឡាស ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុក និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាល ប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក មេឃុំ ស្មៀនឃុំ និងអ្នកពាក់ព័ន្ធដែលមានសមាជិកសរុបប្រមាណ៣៥នាក់។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយពីឯកសារសំខាន់ៗរួមមាន៖

១. សេចក្ដីណែនាំស្ដីពីការរៀបចំយន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
២. អនុក្រឹត្យស្ដីពីនីតិវិធីសម្រាប់ការរៀបចំ ការកែប្រែ និងការលុបចោលដីការបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និង
៣. ផែនការអនុវត្តរយៈពេលបីឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) (២០១៥-២០១៧)៕

អត្ថបទដោយ៖ លោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់